(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ លោក Yang Liwei អវកាសយានិកដែលបានឡើងលើអវកាសដំបូងបង្អស់របស់ចិនបានធ្វើដំណើរតាមយានអវកាស Shenzhou-5 វិលត្រឡប់មកដល់មាតុប្រទេសចិនវិញ ដោយជោគជ័យបន្ទាប់ពីបានហោះហើរអស់រយៈពេល២១ម៉ោង និង២៣នាទី។ លោក Yang Liwei កាលនោះ បានស្លៀកពាក់ឈុតអវកាសពណ៌ប្រាក់ដែលមានទម្ងន់ប្រហែល១០គីឡូក្រាម ក្នុងរយៈពេល១៨ឆ្នាំមុន ឈុតអវកាសមួយនេះជាសក្សីនៃភាពជោគជ័យដ៏គាប់ប្រសើរ នៃការហោះហើរផ្ទុកមនុស្សលើអវកាសលើកដំបូងរបស់ប្រទេសចិន។

បច្ចុប្បន្ននេះ «ឈុតប្រយុទ្ធ» ដែលបានផ្ទុកនូវសុបិនហោះហើរលើអវកាសរបស់ប្រជាជាតិចិនមួយនេះត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិចិន ដើម្បីបង្ហាញពីសមិទ្ធផល ដែលប្រទេសចិនទទួលបានក្នុងវិស័យអាកាសចរណ៍និងអវកាសចំពោះប្រជាជនទូទាំងពិភពលោក ហើយក៏ជាការបង្ហាញជាក់ស្តែងពីស្មារតីស្វែងរក និងសិក្សាឥតឈប់ឈររបស់ប្រជាជាតិចិនផងដែរ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ លោក Zhai Zhigang, លោក Liu Boming និងលោក Jing Haipeng បានធ្វើដំណើរតាមយានអវកាស Shenzhou-7 សម្រេចបាន នូវការដើរលើអវកាសលើកដំបូងរបស់អវកាសយានិករបស់ចិន ហើយ «ឈុតប្រយុទ្ធ» អវកាសសម្រាប់ស្លៀកពាក់នៅលើអវកាសដែលប្រទេសចិនបានសិក្សាស្រាវជ្រាវ និងផលិតដោយម្ចាស់ការបានគាំពារបុព្វហេតុអវកាសផ្ទុកមនុស្សរបស់ចិនឱ្យបោះជំហានដ៏ធំមួយឆ្ពោះទៅមុខ។

នៅរយៈពេលមុននេះមិនជាយូរប៉ុន្មាន ពោលគឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមម៉ោងក្រុងប៉េកាំង លោក Nie Haisheng, លោក Liu Boming និងលោក Tang Hongbo ដែលជាអវកាសយានិកចិនបានធ្វើដំណើរតាមយានអវកាស Shenzhou-12 ដោយចូលក្នុងស្ថានីយអវកាសរបស់ប្រទេសចិនខ្លួនឯងជាលើកដំបូង។ ប្រទេសចិន មានការរីកចម្រើនយ៉ាងខ្លាំងទៀតក្នុងបុព្វហេតុស្វែងរកនិងសិក្សាចំពោះអវកាស។ ប្រសិនបើនិយាយថា ឈុតអវកាសជា «ឈុតប្រយុទ្ធ» របស់អវកាសយានិកដែលអាច ការពារសន្តិសុខអាយុជីវិតរបស់អវកាសយានិកក្នុងដំណើរស្វែងរកអវកាសនិងទប់ទល់នឹងផលប៉ះពាល់ដល់រាងកាយមនុស្សដែលបណ្តាលមកពីកត្តាខាងក្រៅ
នោះស្មារតីស្វែងរកនិងសិក្សាឥតឈប់ឈរក៏ជា «ឈុតប្រយុទ្ធ» សម្រាប់ការពារបក្សកុម្មុយនិស្តចិនឱ្យបោះជំហានទៅមុខជាបន្តបន្ទាប់ផងដែរ។

នៅពេលដែលបក្សកុម្មុយនិស្តចិនទើបបានបង្កើតឡើង ធ្លាប់ធ្វើត្រាប់តាមទ្រឹស្តីទូទៅនៃការបដិវត្តន៍ម៉ាក្សនិយម និងលេនីននិយម និងបទពិសោធន៍នៃការបដិវត្តរុស្ស៊ី បណ្តាលឱ្យការបដិវត្តន៍របស់ចិនទទួលរងការថយចុះយ៉ាងខ្លាំងនៅឆ្នាំ១៩២៧។ ចាប់ពីពេលនោះមក ការគិតពិចារណាពីភាពជាក់ស្តែង និងការស្វែងរកដោយម្ចាស់ ការបានក្លាយជាមាគ៌ាគំនិតនៃបក្សកុម្មុយនិស្តចិន ដែលបានណែនាំការបដិវត្តន៍របស់ប្រទេសចិនទទួលបានជ័យជំនះនៅទីបំផុត។

ដំណើរស្ថាបនា និងកែទម្រង់នៃប្រទេសចិន គឺជាដំណើរដែលបក្សកុម្មុយនិស្តចិនស្វែងរកនិងបោះជំហានទៅមុខឥតឈប់ឈរក្នុងភាពលំបាក។ ក្នុងដំណើរស្វែងរក និងសិក្សាឥតឈប់ឈរ បក្សកុម្មុយនិស្តចិនបានបូកសរុបផ្លូវអភិវឌ្ឍន៍សង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនដែលសមស្របនឹងសភាពការណ៍ជាតិជាក់ស្តែង
របស់ចិនហើយកំណែទម្រង់ និងការបើកទូលាយរបស់ចិនក៏ជាដំណើរដែលធ្វើការត្រួសត្រាយឥតឈប់ឈរ និងទទួលបានភាពជោគជ័យឥតឈប់ឈរក្នុងការស្វែងរក
ម្តងហើយម្តងទៀតផងដែរ។ ស្មារតីស្វែងរកដែលប្រកបដោយភាពឯករាជ្យម្ចាស់ការបែបនេះជាមូលដ្ឋានគ្រឹះនៃទ្រឹស្តីនិងការអនុវត្តជាក់ស្តែងទាំងអស់របស់ បក្សកុម្មុយនិស្តចិន ហើយក៏ជាអត្ថន័យពិតសម្រាប់ឱ្យបក្សកុម្មុយនិស្តចិនភ្ញាក់រលឹកពីការថយចុះ និងបរាជ័យឥតឈប់ឈរ និងបោះជំហានពីជ័យជំនះមួយទៅ ជ័យជំនះថ្មីឥតឈប់ឈរ។

ការស្វែងរកអវកាសគ្មានទីបញ្ចប់នោះទេ «ឈុតប្រយុទ្ធ» អវកាសនឹងការពារការអភិវឌ្ឍនិងភាពរីកចម្រើននៃកិច្ចការអវកាសរបស់ចិន ហើយស្មារតីស្វែងរកនិងសិក្សាក៏ នឹងក្លាយជា «ឈុតប្រយុទ្ធ» សម្រាប់ការពារបក្សកុម្មុយនិស្តចិនឱ្យបោះជំហានទៅកាន់ទិសដៅកាន់តែខ្ពស់ និងកាន់តែឆ្ងាយផងដែរ៕