(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៩,២៥២,៤១៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨៨២,០០៨នាក់ និងជាសះស្បើយឡើងវិញ ១៦៣,៨០៥,៣២៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៤០៦,០០១នាក់ ស្លាប់ចំនួន ៦១៧,១៦៦នាក់ និងជាសះស្បើយចំនួន ២៨, ៧១១,៣១៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៩៣៤,៣៦១នាក់ ស្លាប់ចំនួន ៣៨៨,១៦៤នាក់ និងជាសះស្បើយ ២៨,៨៣៦, ៥២៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៩២៧,៩២៨នាក់ ស្លាប់ ៥០១,៩១៨នាក់ និងជាសះស្បើយ ១៦,២២០, ២៣៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖