(ប៉េកាំង)៖ ពឹងផ្អែកលើប្រជាជន ធ្វើការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវ និងសន្សំសំចៃ តភ្ជាប់ដួងចិត្តជាមួយមហាជនអស់រយៈពេលជាច្រើនទសវត្សរមក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិឃុំជាច្រើន សំណេះសំណាលជាមួយមហាជន ទិដ្ឋភាពទាំងនេះត្រូវបានផ្តិតទុក ក្នុងចិត្តរបស់មហាជន។
អ្នកផងនិយាយថា ឥរិយាបថរបស់លោក ស៊ី ជីនភីង ដែលទាក់ទងជាមួយមហាជនយ៉ាងស៊ីជម្រៅ គឺស្រដៀងគ្នាទៅនឹងលោក Xi Zhongxun ឪពុករបស់លោក ។ ពួកគេសុទ្ធតែជាសមាជិកបក្សកុម្មុយនិស្តចិនដែលមានជំនឿយ៉ាងមុតមាំ ហើយប្រកាន់ខ្ជាប់នូវការពឹងផ្អែកលើប្រជាជនដែល «អ្វីៗទាំងអស់ដើម្បីមហាជន អ្វីៗទាំងអស់ពពឹងលើមហាជន មកពីមហាជន និងនៅជាមួយមហាជន»។
យកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវ លោក ស៊ី ជីនភីង ក៏បានបន្តវេននិងស្រូបយកគុណធម៌ដ៏មានតម្លៃ និងឧដង្គឧត្តមជាច្រើនពី ឪពុករបស់លោក។ នៅឆ្នាំ១៩៧៨ លោក Xi Zhongxun ដែលមានអាយុ ៦៥ឆ្នាំ បានធ្វើជាលេខាបក្សនៅខេត្តក្វាំងទុងភាគខាងត្បូងចិន លោកធ្លាប់បាន ចុះត្រួតពិនិត្យការងារនៅស្រុកចំនួន២១ នៅរវាងខែកក្កដានិងខែសីហាដែលមានសីតុណ្ហាភាពក្តៅខ្លាំង។ ពេលនោះ ស៊ី ជីនភីង ដែលកំពុងសិក្សានៅក្នុង សាកលវិទ្យាល័យឈីងហួបានឆ្លៀតឱកាសវិស្សមកាលរដូវក្តៅ ដើម្បីចូលរួសកម្មភាពសង្គមនៅខេត្តក្វាងទុង ហើយក៏បានទៅជនបទជាមួយលោកឪពុកដែរ។
របៀបការងាររបស់លោកឪពុកដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រួតពិនិត្យនិងការសិក្សាស្រាវជ្រាវ លោកស៊ី ជីនភីងបានទទួលឥទ្ធិពលយ៉ាងខ្លាំង។ នៅពេល ដែលលោក ស៊ី ជីភីង ធ្វើការនៅតាមតំបន់មូលដ្ឋាន ការសិក្សាស្រាវជ្រាវតាមមូលដ្ឋានបានចំណាយពេលជាច្រើនរបស់លោក។ ភាពសន្សំសំចៃ លោក Xi Zhongxun សន្សំសំចៃណាស់ ការអប់រំក្នុងគ្រួសារក៏ម៉ឺងម៉ាត់ខ្លាំងដែរ។
ពេលលោក ស៊ី ជីនភីងចុះត្រួតពិនិត្យការងារនៅតាមតំបន់ ដើម្បីកាត់បន្ថយបន្ទុកនៃតំបន់មូលដ្ឋាន លោកធ្លាប់បានឈប់សម្រាកថ្ងៃត្រង់ និងគេងពេលយប់ នៅលើរថភ្លើងពិសេសជាច្រើនលើក ព្រមនិងបញ្ចុះកម្រិតនៃការទទួលភ្ញៀវ ក្នុងកាលៈទេសៈទស្សនកិច្ចនៅបរទេស លោកបានផ្តល់អនុសាសន៍ជាច្រើនដងឱ្យ ខំសន្សំសំចៃ កុំខ្ជះខ្ជាយ កុំស្នាក់នៅក្នុងសណ្ឋាគារប្រណីតពេក ឱ្យតែស្អាតនិងមានផាសុខភាពក៏បានដែរ។
ពាក្យសម្ដីនិងការអនុវត្តរបស់លោកឪពុកបានបង្រៀនលោក ស៊ី ជីនភីង ឱ្យក្លាយជាមនុស្សម្នាក់ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ការពឹងផ្អែកលើមហាជន ការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវ និងការសន្សំសំចៃ...ទាំងនេះគឺជាមរតករបស់បក្សកុម្មុយនិស្តចិន ហើយក៏ជាការបន្តវេន និងការផ្សព្វផ្សាយរវាងលោក ស៊ី ជីនភីង និងលោកឪពុកដែលជាសមាជិកបក្សកុម្មុយនិស្តចិនពីរជំនាន់ដែរ៕