Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: យន្តហោះយោធារុស្ស៉ីធ្លាក់នៅតំបន់់ Kemerovo, អ្នកលោតឆ័ត្រយោង៧នាក់់ និងអាកាសយានិក២នាក់ស្លាប់ ​​​​(Video inside)

19-06-2021 15:54

(ម៉ូស្គូ)៖ មនុស្សចំនួន ០៩នាក់បានបាត់បង់ជីវិត ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់បុកដី ពេលព្យាយាមចុះចតជាបន្ទាន់ នៅតំបន់ គែមែរ៉ូវ៉ូ អូប្លាសត៍ (Kemerovo Oblast) ភាគនិរតីនៃ តំបន់ស៉ីបេរី (Siberia) របស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយប្រទេសរុស្ស៉ីបានអះអាងថា មនុស្សសរុប ១៩នាក់ ក្នុងនោះមានក្រុមអ្នកលោតឆ័ត្រយោង ១៧នាក់ និងអវកាសយានិកពីរនាក់ បានធ្វើដំណើរលើយន្តហោះកើតហេតុ។ ក្រោយពេលកើតហេតុ អ្នកលោតឆ័ត្រ ០៧នាក់ និងអាកាសយានិកទាំងពីរនាក់បានស្លាប់។ បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី មុនពេលព្យាយាមចុះចតបន្ទាន់ ក្រុមអាកាសយានិកបានរាយការណ៍ អំពីបញ្ហាផ្នែកម៉ាស៉ីននៃយន្តហោះរបស់ពួកគេ។

គួរបញ្ជាក់ថា យន្តហោះខាងលើមានប្រភេទ L-410 ម៉ាស៉ីនពីរ ដែលជាកម្មសិទ្ធិរបស់ស្ថាប័នកីឡាយោធារុស្ស៉ី ដូសាអាហ្វ (DOSAAF) បានធ្លាក់ពេលព្យាយាមចុះចត កំលុងជើងហោះហើរហ្វឹកហ្វឺនមួយ នៅក្បែរព្រលានយន្តហោះ តាណៃ (Tanai) នាថ្ងៃសៅរ៍នេះ៕