(ប៉េកាំង)៖ អវកាសយានិកចិនទាំង ០៣រូបជាមួយនិងយាន ហ្សិនចូវ ១២ (Shenzhou-12) បានតភ្ជាប់ដោយជោគជ័យជាមួយបន្ទប់ស្នូល ធានហឺ (Tianhe) នៃស្ថានីយអវកាសចិន ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ ក្រោយការបាញ់បង្ហោះមួយ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយការតភ្ជាប់ដោយជោគជ័យនោះ ក្រុមអវកាសយានិកទាំង ០៣រូប ដែលសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ធ្លាប់មានបទពិសោធន៍ក្នុងការស្រាវជ្រាវ ទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង (Nie Haisheng), លោក លីវ ប៉ូមីង (Liu Boming) និងលោក ថាង ហុងប៉ូ (Tang Hongbo) បានចូលទៅក្នុងបន្ទប់ស្នូល Tianhe ដើម្បីរៀបចំកិច្ចការងារទូទៅ ព្រោះវាជាកន្លែងដែលអ្នកទាំង ០៣រូប ត្រូវស្នាក់នៅរយៈពេលបីខែ។
ខាងក្រោមនេះគឺខ្សែវីដេអូ បង្ហាញពីសកម្មភាពក្រុមអវកាសយានិកចិន នៅពេលចូលទៅដល់បន្ទប់ស្នូល Tianhe នៃស្ថានីយអវកាស ដែលកំពុងស្ថិតនៅរយៈកម្ពស់ជិត ៣៧០គីឡូម៉ែត្រពីផ្ទៃផែនដី៖