(ហ្សំប៊ី)៖ លោក Kenneth Kaunda ដែលជាប្រធានស្ថាបនិក និងជាវីរៈបុរសរំដោះរបស់ប្រទេសហ្សំប៊ីបានទទួលមរណភាពក្នុងអាយុ ៩៧ឆ្នាំ នៅឯមន្ទីរពេទ្យយោធាមួយ ក្នុងតំបន់ Lusaka ដែលជាកន្លែងដែលលោកកំពុងទទួលការព្យាបាលជំងឺរលាកសួតនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Times នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
កើតនៅឆ្នាំ១៩២៤ លោក Kaunda បានដឹកនាំប្រទេសហ្សំបៀអស់រយៈពេល ២៧ឆ្នាំ ដោយបានកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអង់គ្លេសនៅខែតុលា ឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ១៩៩១៕