(ប៉េកាំង)៖ តាមលទ្ធផលជំរឿនប្រជាជនទូទាំងប្រទេសចិនលើកទី៧ នៅភូមិភាគស្វយ័តវ៉ីវូអឺស៊ីនជាំងប្រទេសចិន ដែលត្រូវប្រកាសនាពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ចំនួនប្រជាជនដែលស្នាក់នៅជាប្រចាំនៅភូមិភាគស៊ីនជាំង មានចំនួនលើសពី ២៥.៨៥លាននាក់ ដែលបានកើនឡើង ៤.០៣លាននាក់ បើប្រៀបធៀបជាមួយនឹង ទិន្នន័យនៃការជំរឿនប្រជាជនទូទាំងប្រទេសចិនលើកទី៦ នៅឆ្នាំ ២០១០ ដែលមានអត្រាកំណើន ១៨.៥២% ពោលគឺអត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំគឺ ១.៧១%។
ក្នុងចំណោមប្រជាជនដែលស្នាក់នៅជាប្រចាំ នៅភូមិភាគស្វយ័តទាំងមូល មានជនជាតិហានលើសពី ១០.៩២លាននាក់ ត្រូវជាប្រហែល ៤២% នៃចំនួនប្រជាជនសរុបនៃស៊ីនជាំង រីឯចំនួនជនជាតិភាគតិចលើសពី ១៤.៩៣ លាននាក់ ត្រូវជាប្រហែល៥៨% នៃចំនួនប្រជាជនសរុបនៃស៊ីនជាំង។ ក្នុងនោះ ជនជាតិវ៉ីវ៉ូអឺលើសពី ១១.៦២លាននាក់ ប្រហែលត្រូវជាប្រហែល ៤៥%នៃចំនួនប្រជាជនសរុបនៅស៊ីនជាំង ពោលគឺត្រូវជាជិត ៧៨% នៃចំនួនជនជាតិភាគតិចនៅទីនោះ។
បើប្រៀបធៀបជាមួយជំរឿនប្រជាជនទូទាំងប្រទេសចិនលើកទី ៦ នៅឆ្នាំ ២០១០ ចំនួនជនជាតិភាគតិចនៅតំបន់ស៊ីនជាំងបានកើនឡើងជាង ១.៨៦លាននាក់ ត្រូវជា ១៤.២៧% ចំណែកអត្រាកំណើនខ្ពស់ជាង ៤% បើប្រៀបធៀបនឹងអត្រាកំណើន នៃចំនួនជនជាតិភាគតិចទូទាំងប្រទេសចិនដែលមានចំនួន១០.២៦%។