(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៦,៧១២,២៤៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨១៩,២៦៨នាក់ និងជាសះស្បើយឡើងវិញ ១៦០,៧៤៨,០៦៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៣២១,១៥៨នាក់ ស្លាប់ចំនួន ៦១៥,០៥៣នាក់ និងជាសះស្បើយចំនួន ២៨, ៤០០,១៣២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៥០៧,៤៣៨នាក់ ស្លាប់ចំនួន ៣៧៤,២៨៧នាក់ និងជាសះស្បើយ ២៨,១៤៨, ៩៧៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៤១៣,៩៩៦នាក់ ស្លាប់ ៤៨៧,៤៧៦នាក់ និងជាសះស្បើយ ១៥,៧៩៤, ៥៤៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖