Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន២៦១ករណី និងស្លាប់ម្នាក់ នៅក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ (Video inside)

12-06-2021 20:40

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២៦១ករណីបន្ថែមទៀត ក្នុងនោះមាន ២៥៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង២ករណីទៀតជាករណីនាំចូល ព្រមទាំងមានករណីស្លាប់ម្នាក់។

នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ២៥៩នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្ន ជាមួយករណីឆ្លថ្មី ១២៥ករណី។

ដោយឡែកនៅខេត្ត Bac Ninh បានរកឃើញករណីឆ្លងសហគមន៍ ៣៤ករណីថ្មី, នៅហូជីមីញ ៨៤ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៥ករណីបន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,២៤១នាក់ ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយ ៣,៨០៤នាក់៕