(ប៉េកាំង)៖ ប្រជាជាតិចិនយកចិត្តទុកដាក់ខ្ពស់លើក្រុមគ្រួសារ និងញាតិសន្តានតាំងពីបុរាណកាលមក។ ការគោរពរាប់អានចាស់ៗ និងស្រឡាញ់ថែរក្សាក្មេងៗ (尊老爱幼) ក្នុងក្រុមគ្រួសារមានភាពសុខដុមរមនា នឹងអាចសម្រេចរាល់កិច្ចការ (家和万事兴) ត្រូវបានស្គាល់ជាគុណធម៌ក្រុមគ្រួសារប្រពៃណីរបស់ប្រជាជាតិចិន គឺជាកម្លាំងស្មារតីសំខាន់ៗដែលទ្រទ្រង់អរិយធម៌ចិន ឱ្យបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដោយមិនដែលត្រូវកាត់ផ្តាច់ឡើយ។
ពេលអញ្ជើញចូលរួមពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៥ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានរដ្ឋចិនបានលើកឡើងពីអត្ថន័យនៃក្រុមគ្រួសារ ការអប់រំក្នុងក្រុមគ្រួសារ និងឥរិយាបថក្នុងក្រុមគ្រួសារ។ លោកបានមានប្រសាសន៍ថា «ក្រុមគ្រួសារជាសាលារៀនដំបូងបង្អស់ នៃឆាកជីវិតមនុស្ស។ មិនថាយុគសម័យបានកែប្រែខ្លាំងយ៉ាងណាក្តី មិនថានិម្មាបនកម្មជីវភាពរស់នៅ បានប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ យើងសុទ្ធតែត្រូវយកចិត្តទុកដាក់ លើការកសាងក្រុមគ្រួសារ គួរផ្សព្វផ្សាយគុណធម៌ក្រុមគ្រួសារ ប្រពៃណីរបស់ប្រជាជាតិចិន ជំរុញភាពសុខដុមរមនាក្នុងក្រុមគ្រួសារនោះហើយ ក្រុមគ្រួសាររាប់ពាន់រាប់ម៉ឺនអាចក្លាយជាឫសគល់សំខាន់ នៃការអភវិឌ្ឍប្រទេស ភាពរីកចម្រើននៃប្រជាជាតិ ក៏ដូចជាភាពសុខដុមរមនាក្នុងសង្គម»។
លោក Xi Jinping ក៏តែងតែគូសបញ្ជាក់ថា៖ ភាពខ្លាំងក្លានៃប្រទេស ការងើបឡើងវិញនៃប្រជាជាតិ ទីចុងបំផុតគឺបង្ហាញតាមរយៈភាពសិរីមង្គល របស់ក្រុមគ្រួសាររាប់ម៉ឺនរាប់ពាន់ គឺបង្ហាញតាមរយៈការដែលគុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរាប់រយលាននាក់ ត្រូវបានកែលម្អជាប់ជានិច្ច។ យើងត្រូវកសាង និងអនុវត្តយ៉ាងសកម្ម នូវគំនិតគុណតម្លៃស្នូលនៃសង្គមនិយម ផ្សព្វផ្សារពីគុណធម៌ប្រពៃណីប្រជាជាតិចិន ភ្ជាប់គ្នាទាំងការស្នេហាក្រុមគ្រួសារ និងការស្នេហាជាតិ ដោយសារការតស៊ូដើម្បីសម្រេចក្តីសុបិនឯកជន និងក្រុមគ្រួសារ ក៏ជាការចូលរួមសម្រេចក្តីសុបិនរបស់ប្រទេសជាតិ និងប្រជាជាតិផងដែរ៕