(ហ្សឺណេវ)៖ និយតករឱសថអឺរ៉ុបនៅថ្ងៃសុក្រ ទី១១ មិថុនានេះបានកំណត់អត្តសញ្ញាណស្ថានភាពសរសៃរឈាមដ៏កម្រមួយផ្សេងទៀត ដែលជាផលប៉ះពាល់សក្តានុពលនៃវ៉ាក់សាំង AstraZeneca និងបាននិយាយថាខ្លួនកំពុងពិនិត្យមើលករណីហើមបេះដូងមួយទៀតជុំវិញផលប៉ះពាល់ នៃវ៉ាក់សាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គណៈកម្មាធិការសុវត្ថិភាពរបស់ទីភ្នាក់ងារឱសថអឺរ៉ុប(EMA) នៅក្នុងការវាយតម្លៃរបស់ខ្លួនបាននិយាយថា រោគសញ្ញាលេចធ្លាយសរសៃឈាមត្រូវបានរាប់បញ្ចូលបន្ថែម ជាផលប៉ះពាល់ថ្មីមួយទៀត នៃការទទួលចាក់វ៉ាក់សាំង AstraZeneca ដែលបង្កជាបញ្ហាហើមសរសៃបេះដូង។
គួរបញ្ជាក់ថា កាលពីខែមុន EMA បានណែនាំកុំឲ្យអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ រួច មកទទួលដូសទី២ ចំពោះបុគ្គលដែលមានបញ្ហាឈាមកំណកឈាម៕