(ប៉េកាំង)៖ ពី «ស៊ីសង្វាក់គ្នាតែមានលក្ខណៈពិសេសរៀងៗខ្លួន» ដល់ «ប្រទេសចិនត្រួវតែធ្វើជាប្រទេសធំមួយក្នុងការរៀនសូត្រជាប់ជានិច្ច ដើម្បីបង្កើនបរិយាប័ន្ន ការរៀនសូត្រពីគ្នា និងការផ្លាស់ប្តូរជាមួយប្រទេសនានាលើពិភពលោក» គំនិតយ៉ាងស៊ីជម្រៅរបស់លោក ស៊ី ជីនភីង អំពីការផ្លាស់ប្តូរខាងអរិយធម៌ ផ្អែកលើវប្បធម៌ប្រពៃណីចិនផង ហើយក៏ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ នាពេលអនាគតផងដែរ។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ក្នុងសុន្ទរកថានៅទីស្តីការទូទៅនៃអង្គការយូណេស្កូ លោក ស៊ី ជីនភីង បានអធិប្បាយយ៉ាងស៊ីជម្រៅនូវទស្សនៈ និងការផ្តួចផ្តើមរបស់ខ្លួនអំពីការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាផ្នែកអរិយធម៌។ លោកបានថ្លែងថា ខ្ញុំបានទៅទស្សនាកន្លែងជាច្រើនលើពិភពលោក រឿងដែលខ្ញុំចូលចិត្តធ្វើបំផុត គឺស្វែងយល់ពីអរិយធម៌ខុសៗគ្នានៅទ្វីបទាំង ៥ ដើម្បីស្វែងយល់ពីទស្សនៈពិភពលោក ទស្សនៈជីវិតនិងទស្សនៈគុណតម្លៃរបស់មនុស្ស ដែលរស់នៅក្នុងអរិយធម៌ខុសៗគ្នាទាំងនេះ។ ខ្ញុំមានចំណាប់អារម្មរណ៍ខ្លាំងថា ត្រូវតែប្រកាន់អាកប្បកិរិយាសមភាព និងរាបសា ទើបអាចស្វែងយល់ពីធាតុពិត នៃអរិយធម៌នានាបាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ជាច្រើនដងនូវសារៈសំខាន់ នៃពិពិធកម្មខាងអរិយធម៌ ហើយបានលើកឡើងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីការបង្កើនការផ្លាប់ប្តូរ និងរៀនសូត្រពីគ្នានូវអរិយធម៌របស់ប្រទេសនានា ព្រមនិងបានឆ្លើយតបយ៉ាងខ្លាំងនូវ «ពាក្យសម្តីស្តីពីការប៉ះទង្គិចគ្នាខាងអរិយធម៌»។
ខែឧសភា ឆ្នាំ២០១៩ នៅក្នុងពិធីសម្ពោធបើក នៃមហាសន្និបាតកិច្ចសន្ទនាអរិយធម៌អាស៊ី លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថា មនុស្សជាតិគ្រាន់តែមានភាពខុសគ្នាខាងពណ៌សម្បូរ និងភាសា អរិយធម៌គ្រាន់តែមានភាពខុសគ្នាខាងលក្ខណៈពិសេស ប៉ុន្តែដាច់ខាតមិនមានភាពខុសគ្នារវាងកម្រិតខ្ពស់ និងទាប ល្អនិងអាក្រក់នោះទេ។ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ប្រទេសចិននិងតែងតែធ្វើជាប្រទេសធំមួយក្នុងការរៀនសូត្រ មិនថាអភិវឌ្ឍទៅដល់កម្រិតណាមួយក៏ដោយ ក៏ត្រូវតែរៀនសូត្រតាមប្រជាជន នៃប្រទេសនានាលើពិភពលោកដែរ៕