(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២១៩ករណីបន្ថែមទៀត ក្នុងនោះមាន២១១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៨ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ២១១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលមានចំនួន៩២ករណី។ នៅខេត្ត Bac Ninh បានរកឃើញ៤៥ករណី, ទីក្រុងហូជីមីញ៥៣ករណី និងទីក្រុងហាណូយ០៤ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពីខេត្តផ្សេងៗទៀត។
សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៧៨៤នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៧០៨នាក់៕