Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនដល់ ១៧៥.២លានករណី, ស្លាប់ ៣.៧៧លាននាក់, ជាសះស្បើយ ១៥៨.៧លាននាក់, ២០៧ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»

10-06-2021 18:38

(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនាឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៧ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៧៥,២១៦,២៦០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,៧៧៨,៣១១នាក់បានស្លាប់បាត់បង់ជីវិត និង១៥៨,៧៨០,០៣៨នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ២០៧ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១១៦។

ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/