(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីង (Wang Wenbin) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ជនបរទេសសរុបជាង ២០០,០០០នាក់ហើយ ដែលរស់នៅក្នុងប្រទេសដ៏ធំធេងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ការប្រកាសអំពីការចាក់វ៉ាក់សាំងដល់ជនបរទេសខាងលើនេះ បានកើតមានឡើងស្របពេលដែលចិន បានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៨២៤.៨លានដូស ជូនដល់ប្រជាជនរបស់ខ្លួនទូទាំងប្រទេស គិតត្រឹមថ្ងៃពុធម្សិលមិញ ហើយខ្លួននៅតែរក្សាអត្រាចាក់ ខ្ពស់ជាងគេបំផុតលើលោកដដែល នោះគឺក្នុងរង្វង់ ២០លានដូសក្នុង១ថ្ងៃ៕