(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៤,៧៤៩,០៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧៦២,៨៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៨,១៥៧,៩៨២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,២៤២,៨៦៦នាក់ ស្លាប់ចំនួន ៦១៣,០៥២នាក់ និងជាសះស្បើយចំនួន ២៨, ២២០,៨៦៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ០៨៨,១៧៦នាក់ ស្លាប់ចំនួន ៣៥៣,៥៥៧នាក់ និងជាសះស្បើយ ២៧,៤៩៦, ១៩៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,០៣៨,២៦០នាក់ ស្លាប់ ៤៧៧,៣០៧នាក់ និងជាសះស្បើយ ១៥,៤៩៤, ០៧១នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖