(គុយវ៉ែត)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសគុយវ៉ែតបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅយប់ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
វាគឺជាវ៉ាក់សាំងទីបួនហើយ ដែលត្រូវបានអនុម័តប្រើប្រាស់ក្នុងករណីបន្ទាន់ក្នុងប្រទេសគុយវ៉ែត បន្ទាប់ពីវ៉ាក់សាំង Pfizer វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Moderna។
គួរបញ្ជាក់ថា គុយវ៉ែយដែលមានប្រជាជនប្រមាណ ៤លាននាក់ បានកត់ត្រាករណីឆ្លងកូវីដ១៩ សរុប ៣១៨,៦៧៦ករណី ក្នុងនោះស្លាប់ ១,៧៩៨នាក់ និងជាសះស្បើយ ៣០២,៣៩៣នាក់៕