(ប៉េកាំង)៖ ថ្ងៃទី៧ ខែមិថុនា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន បានប្រារព្ធធ្វើនៅទីក្រុងឆុងឈីង ប្រទេសចិន។ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានធ្វើជាសហអធិបតីជាមួយលោក Teodoro Locsin រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងចិន។
លោក វ៉ាង យី បានគូសបញ្ជាក់ថា រយៈពេល៣០ឆ្នាំកន្លងមកនេះ ចិននិងអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មទ្រង់ទ្រាយធំបំផុតរវាងគ្នា ជាដៃគូសហប្រតិបត្តិការ ក្នុងវិស័យជាច្រើននិងសម្បូរបែប និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ។ នេះបានប្រយោជន៍ពីភាគីទាំងពីរ បានតម្កល់ទុកគូភាគី ក្នុងឋានៈចម្បងនៃទំនាក់ទំនងអន្តរជាតិ, បានតម្កល់ទុកប្រជាជនជាស្នូល ផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងជាប់ជានិច្ច, បានប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងបើកទូលាយជាប់ជានិច្ច ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ, ចាត់ទុកសភាពការណ៍ទូទៅជាសំខាន់ជាប់ជានិច្ច ការខ្វែងមតិត្រូវទុកនៅកន្លែងដ៏សមរម្យ។
ចិននិងអាស៊ានត្រូវយកចិត្តទុកដាក់លើរយៈ ៣០ ឆ្នាំនាពេលអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន ដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតសហគមន៍រួមវាសនាកាន់តែជិតស្និទ្ធ។ ភាគីចិនសូមលើកឡើងសេចក្តីស្នើ៦ រួមមានចំណុច១៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង, ២៖ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ, ៣៖ លើកកម្ពស់កម្រិតទំនាក់ទំនង ៤៖ ឈានដល់ «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC» ក្នុងពេលឆាប់ៗ, ៥៖ ប្រកាន់ខ្ជាប់ពហុភាគីនិយម, ៦៖ រួមគ្នាផ្សព្វផ្សាយតម្លៃនៃទ្វីបអាស៊ី៕