(ប៉េកាំង)៖ ថ្ងៃទី៧ ខែមិថុនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្តឈីងហៃប្រទេសចិន។
រសៀលថ្ងៃដដែល លោកបានមកទៅដល់ក្រុមហ៊ុនកំរាលព្រំ Shengyuan ឈីងហៃ ដែលស្ថិតនៅក្រុង Xining ដើម្បីស្វែងយល់ពីស្ថានការណ៍ ដែលសហគ្រាសពឹងផ្អែកឧត្តមភាព ផ្នែកធនធានវត្ថុធាតុដើមក្នុងតំបន់ ច្នៃប្រឌិតថ្មីគំនិតគូសប្លង់ លើកកម្ពល់កម្លាំងប្រកួតប្រជែងនៃផលិតផល ហើយនាំមុខប្រជាជនមានការងារធ្វើនិងបន្ថែមប្រាក់ចំណូលជាដើម។
បន្ទាប់មក លោកស៊ីជីនភីងបានទៅដល់ខណ្ឌ Wentinggang ផ្លូវ Wenhuilu ដើម្បីចុះត្រួតពិនិត្យស្ថានការណ៍សហគមន៍បង្កើន ការកសាងបក្សកុម្មុយនិស្តចិនក្នុងមូលដ្ឋាន កែលម្អការគ្រប់គ្រងក្នុងមូលដ្ឋាន ព្រមនិងការជំរុញជនជាតិសាមគ្គីគ្នា និងវិវឌ្ឍរីកចម្រើនជាដើម៕