(ប៉េកាំង)៖ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅ ទំហំព្រៃឈើរបស់ប្រទេសចិនបានកើនឡើងលើសពី ៧០លានហិកតា ជាប់ចំណាត់ថ្នាក់ទី១លើពិភពលោក។ បច្ចុប្បន្ននេះ នៅប្រទេសចិន អេកូបរិស្ថានដ៏ល្អប្រសើរជាការឆ្លុះបញ្ចាំងនូវការកសាងដោយគ្រប់ជ្រុងជ្រោយនូវសង្គមដែលប្រជាជនមានជីវភាពធូធារបង្គួរ ដែលទទួលបាន ការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានកំណត់ទិសដៅនៃការតម្កល់ទុកអេកូឡូស៊ីជាអាទិភាព និងការអភិវឌ្ឍដោយបៃតងនៃតំបន់នានាទូទាំងប្រទេសចិន សហគ្រាស កាន់តែច្រើនឡើងៗ បាននិងកំពុងខិតខំជំរុញការធ្វើអភិបាលកិច្ចនិងការពារដោយកម្រិតខ្ពស់នូវអេកូបរិស្ថាន រថយន្តថាមពលថ្មីនិងកង់ចែករំលែកមាននៅគ្រប់ទីកន្លែង ការបែងចែកសម្រាមតានប្រភេទខុសៗគ្នា និងហាមឃាត់ការខ្ជះខ្ជាយបានក្លាយទៅជាទម្លាប់សង្គមហើយ។
ពីការជំរុញឱ្យឈានដល់ព្រម និងអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ដល់ការជំរុញឱ្យប្រទេស G20 ចេញផ្សាយសេចក្តីថ្លែការណ៍ប្រធានច្បាប់ទី១ស្តីពី បម្រែបម្រួលអាកាសធាតុ ពីការផ្តួចផ្តើមឱ្យរួមគ្នាកសាងផ្លូវសូត្របៃតង ដល់ការបង្កើតមូលនិធិសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ស្តីពីបម្រែបម្រួលអាកាសធាតុ ពីការសម្រេចគោលដៅប្រតិបត្តិការអាកាសធាតុឆ្នាំ២០២០មុនពេលកំណត់ដល់ការជំរុញយ៉ាងសកម្មនូវក្របខណ្ឌជីវចម្រុះសកល បន្ទាប់ពីឆ្នាំ២០២០ ប្រទេសចិនបានប្រមូលកម្លាំងសកល ដើម្បីរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតមួយដែលរួមរស់ដោយសុខដុមនីយកម្ម និងអភិវឌ្ឍដោយបៃតង។
សហគមន៍អន្តរជាតិបានលើកឡើងថា ផែនការអភិវឌ្ឍ៥ឆ្នាំថ្មីរបស់ប្រទេសចិនបានផ្តល់ព័ត៌មានលម្អិតកាន់តែច្រើនអំពីការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័ន ពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០ និងអព្យាក្រឹត្យភាពកាបូននៅឆ្នាំ២០៦០ គោលនយោបាយខាងធនធានថាមពលរបស់ប្រទេសចិននឹង គិតទាំងការសម្រេចកំណើនសេដ្ឋកិច្ច ជំរុញសន្តិសុខធនធានថាមពល និងកាត់បន្ថយការឡើងកម្តៅនៅទូទាំងពិភពលោកជាដើម៕