(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២៣៦ករណីបន្ថែមទៀត ក្នុងនោះ ២១១នាក់ជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១២២ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ២៩ករណីនៅខេត្ត Bac Ninh និង៤៦ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។
គួរបញ្ជាក់ថា សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៩៨៣នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៤០៤នាក់៕