(នីហ្សេរីយ៉ា)៖ ក្រុមហ៊ុនទូរគមនាគមន៍ របស់ប្រទេសនីហ្សេរីយ៉ា បានបិទការចូលទៅកាន់ ប្រព័ន្ធទំនាក់ទំនងសង្គម Twitter បន្ទាប់ពីមានបទប្បញ្ញត្តិបញ្ជាមួយ, នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនរកស៊ីលើឧស្សាហកម្មនេះ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះ, មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាល បានលើកឡើងថា ខ្លួននឹងបិទប្រព័ន្ធទំនាក់ទំនងដ៏ធំរបស់សហរដ្ឋអាមេរិកនេះ ដោយមិនកំណត់ពេលវេលា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋាភិបាលនីហ្សេរីយ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានបិទសកម្មភាពរបស់ Twitter ដោយគ្មានកាលកំណត់, ២ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Twitter បានលុបចោលការបង្ហោះរបស់លោកប្រធានាធិបតី Muhammadu Buhari ដែលបានគំរាមដាក់ទណ្ឌកម្ម លើតំបន់អបគមន៍ក្នុងតំបន់នៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលនីហ្សេរីយ៉ា លើកឡើងថា «យើង, សមាគមប្រតិបត្តិករទូរគមនាគមន៍ មានអាជ្ញាប័ណ្ណនៃប្រទេសនីហ្សេរីយ៉ា (ALTON) សូមបញ្ជាក់ថា សមាជិករបស់យើង បានទទួលនូវការណែនាំជាផ្លូវការ ពីគណៈកម្មការទូរគមនាគមន៍នីហ្សេរីយ៉ា ដើម្បីបិទការចូលទៅកាន់ Twitter»៕