(ប៉េកាំង)៖ ថ្ងៃទី៤ ខែមិថុនា លោក Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានចេញសេចកី្តថ្លែងការណ៍ ក្នុងន័យមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្ស នៃតំបន់រដ្ឋបាលពិសេសហុងកុង ហើយអះអាងថា នឹង «ឈរនៅជាមួយ» ប្រជាជនចិន។ ពាក្យសំដីនេះគួរឱ្យអស់សំណើចណាស់!

តាំងពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧ សិទ្ធិមនុស្សរបស់អ្នកក្រុងហុងកុងទទួលបាន ការធានាយ៉ាងពេញលេញពីច្បាប់មូលដ្ឋានហុងកុង ជាដើម។ ជាពិសេស ច្បាប់សន្តិសុខជាតិនៅហុងកុង ត្រូវបានអនុវត្តនៅកាលពីឆ្នាំមុន ហើយឆ្នាំនេះ ប្រព័ន្ធច្បាប់បោះឆ្នោតនៃតំបន់ហុងកុង កាន់តែមានសុក្រឹតភាព ធ្វើឱ្យសណ្តាប់ធ្នាប់សង្គមហុងកុង ដែលធ្លាប់មានភាពរឹកវររៀបចំប្រក្រីភាពឡើងវិញ អ្នកក្រុងហុងកុងបានចូលរួម កិច្ចការនយោបាយកាន់តែច្រើនឡើងៗ សិទ្ធិនិងសេរីភាពក៏ទទួលបានការធានា កាន់តែល្អប្រសើរផងដែរ។

លោក Blinken មិនអើពើនឹងការពិតជាក់ស្តែងរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ ពោលគឺអាមេរិកបានរកឃើញ ករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុបលើសពី៦សែននាក់ បែរជាលូកដៃចូលកិច្ចការហុងកុង និងជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហា «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ធ្វើជាលេស។ ប្រការនេះបានលាតត្រដាងយ៉ាងពេញលេញ នូវទង្វើអាក្រក់របស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលបានតម្កល់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន លើអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩។

ក្រៅពីនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានអូសបន្លាយជាងមួយឆ្នាំ បណ្តាលឱ្យបញ្ហាធ្ងន់ធ្ងរដែលមានជាស្រេច នៅអាមេរិកក្នុងរយៈពេលយូរ ត្រូវលាតត្រដាង និងមានភាពកាន់តែអាប់អួរ ដូចជាបញ្ហារើសអើងពូជសាសន៍ និងគម្លាតឆ្ងាយដាច់ពីគ្នា រវាងអ្នកមាននិងអ្នកក្រជាដើម។ ទិន្នន័យបានបង្ហាញឱ្យឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ នៃជនជាតិអាមេរិកដើមកំណើតនៅអាហ្រ្វិក ត្រូវជា៣ដងបើប្រៀបធៀប នឹងជនជាតិអាមេរិកស្បែកស អត្រាស្លាប់បាត់បង់ជីវិត ត្រូវជា២ដង បើប្រៀបធៀបនឹងជនជាតិអាមេរិកស្បែកស ហើយលទ្ធភាពដែលត្រូវប៉ូលីសបាញ់ស្លាប់ត្រូវជា៣ដង បើប្រៀបធៀបនឹងជនជាតិអាមេរិកស្បែកស។

អ្នកផងទាំងពួងបានមើលឃើញថា ប្រជាជនអាមេរិកដែលរស់នៅស្រទាប់ទាប នៃសង្គមមានសោកវេទនាណាស់។ ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ ឈីកាហ្គោ របស់អាមេរិកបានបង្ហាញឱ្យឃើញថា នៅខែមីនាឆ្នាំនេះ អត្រាភាពក្រីក្ររបស់អាមេរិក បានឡើងដល់ ១១.៧ភាគរយ បានបំបែកកំណត់ខ្ពស់បំផុត តាំងពីបានផ្ទុះជំងឺកូវីដ១៩មក។

ប្រឈមនឹងសភាពការណ៍សិទ្ធិមនុស្សរបស់ប្រជាជនប្រទេសខ្លួនឯង ដែលមានភាពកាន់តែអាប់អួរទៅៗ លោក Blinken និងអ្នកនយោបាយអាមេរិក នៅតែមានមុខមាត់និយាយពី «សិទ្ធិមនុស្ស« ឬទេ? ពួកគេកាន់តែចូលចិត្តនិយាយពីពាក្យសំដីដូចជា «សិទ្ធិមនុស្ស» និង «ប្រជាធិបតេយ្យ» ជាដើម ក៏កាន់តែលាតត្រដាងឱ្យបានច្បាស់ នូវចេតនាអាក្រក់និងមុខមាត់លាក់ពុតរបស់ពួកគេ។

សូមបញ្ជាក់ថា កិច្ចការហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន អ្នកនយោបាយអាមេរិកគ្មានលក្ខណសម្បត្តិអីមកលូកដៃចូលទេ! សូមលោក Blinken ឈរនៅជាមួយប្រជាជនអាមេរិក ដោះស្រាយបញ្ហារបស់ប្រទេសខ្លួនឯងសិន៕