(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៤ករណីបន្ថែមទៀត ក្នុងនោះ ២១៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរបានគូសបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ខាងលើ មាន១៤១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៧ករណីនៅខេត្ត Bac Ninh , ២៦ករណីនៅទីក្រុងហូជីមិញ និង០៤ករណីនៅខេត្ត Thái Bình។
នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញចំនួន ១៥៧នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើន ៨,២៨៧នាក់។
ជាសរុបបច្ចុប្បន្នវៀតណាមមានករណីឆ្លងសរុប ៨,២៨៧ករណីក្នុងនោះស្លាប់ ៥០នាក់៕