(បរទេស)៖ ប្រយោគបុរាណចិន 言必信,行必果/ yán bì xìn,xíng bì guǒ លើកឡើងដោយលោក ខុងជឺ ដកស្រង់ចេញពីសៀវភៅ «论语» ដែលមានប្រវត្តិសាស្ត្រជាង ២០០០ឆ្នាំ គឺមានន័យថា មនុស្សចាំបាច់ត្រូវគោរពតាមពាក្យសន្យា និងអនុវត្តដោយម៉ត់ចត់ ពោលគឺ «និយាយម៉ាត់ណាម៉ាត់ហ្នឹង»។
អរិយធម៌ចិនបានបន្តរាប់ពាន់ឆ្នាំ បានបង្កើតជាប្រព័ន្ធគុណតម្លៃ ដ៏វិសេសវិសាលរបស់ចិន ដែលសង្កត់ធ្ងន់ថា 言必信 行必果(yán bì xìn,xíng bì guǒ / និយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា) “人而无信 不知其可也” (rén ér wú xìn bú zhī qí kě yě / អ្នកដែលមិនគោរពតាមពាក្យសន្យា មិនអាចជោគជ័យក្នុងកិច្ចការនោះទេ) -- គំនិតបែបនេះ មិនថានៅអតីតកាល ឬបច្ចុប្បន្នកាលក្តី សុទ្ធតែមានលក្ខណៈពិសេសខ្លាំងរបស់ប្រជាជាតិ តម្លៃយុគសម័យមិនដែលចុះខ្សោយនៅទេ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានមានប្រសាសន៍ដូចខាងលើនេះ ក្នុងពេលជួបសំណេះសំណាលជាមួយនិស្សិត និងគ្រូបង្រៀននៃសកលវិទ្យាល័យប៉េកាំងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
និយាយចំពោះប្រទេសជាតិ ការនិយាយម៉ាត់ណាម៉ាត់ហ្នឹង ក៏ជាការល្បងមើលពីសមត្ថភាពអភិបាលកិច្ច នៃរដ្ឋាភិបាលផងដែរ។ នៅប្រទេសចិន ករណីជាគំរូមួយដែលរដ្ឋាភិបាលចិន គោរពតាមពាក្យសន្យា គឺការដាក់ចេញ “ផែនការជាតិ៥ឆ្នាំ” រហូតដល់តាក់តែងគោលដៅតស៊ូដំណាក់កាលវែងទៀតផង បន្ទាប់មកគឺធានានូវការអនុវត្តគោលនយោបាយជាបន្តបន្ទាប់ រហូតដល់សម្រេចផែនការនៅទីបំផុត។
កាលពីឆ្នាំ២០២០ ទោះជាជួបនឹងវិបត្តិជំងឺកូវីដ19 និងគ្រោះទឹកជំនន់ដ៏កាចសាហាវក្តី ក៏រដ្ឋាភិបាលចិនបានសម្រេចពាក្យសន្យារបស់ខ្លួន អំពីការលុបបំបាត់ភាពក្រីក្របំផុតតាមពេលកំណត់ផងដែរ ដែលបានសម្រេចគោលដៅតស៊ូមួយរយឆ្នាំរបស់ខ្លួន។ នេះគឺបានផលពីរចនាសម្ព័ន្ធនៃរដ្ឋាភិបាលចិន។ មេដឹកនាំចិនគ្រប់ជំនាន់បានផ្តោតលើការសម្រេចគោលដៅដូចគ្នា។
ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត CGTN លោក Laurence Brahm សេដ្ឋវិទូ និងជាអ្នកនយោបាយអាមេរិកបានវាយតម្លៃថា គោលនយោបាយដែលអាចអនុវត្តជាបន្តបន្ទាប់ បានធានាឱ្យចិនអាចសម្រេចផែនការអភិវឌ្ឍន៍ជាតិតាមពេលកំណត់៖ “ខ្ញុំសម្គាល់ថាអ្វីដែលចិនបានបង្ហាញដល់ប្រទេសផ្សេងៗលើលោកគឺ កុំផ្តោតសំខាន់ហួសហេតុលើមនោគមវិជ្ជាសេដ្ឋកិច្ច។ ផែនការនិងទីផ្សារមិនប៉ះពាល់គ្នាទេ តាមពិតវាអាចជំរុញគ្នាទៅវិញទៅមក។ បើពន្យល់ដោយទស្សនៈចិនគឺសុខុមរមនា។ ”
បច្ចុប្បន្ន ប្រទេសចិនបានចាប់ផ្តើមអនុវត្តផែនការ ៥ឆ្នាំទី១៤ ក្នុងនោះបូករួមទាំងទិសដៅកំណើនជានិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល អព្យាក្រឹតភាពកាបូន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាជាដើម ជឿជាក់ថាប្រទេសចិនមុខជានឹងគោរពតាមពាក្យសន្យា សម្រេចតាមពាក្យសន្យា ក៏ដូចជាបន្តរួមចំណែកដល់ ការអភិវឌ្ឍនៃពិភពលោកជាមិនខាន៕