(ប៉េកាំង)៖ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ បានបិទបញ្ចប់កាលពីថ្ងៃទី១ ខែមិថុនា ។ ក្នុងអំឡុងពេលមហាសន្និបាតលើកនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានឃោសនាបំប៉ោងម្តងទៀត នូវបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយទាមទារឱ្យប្រទេសចិនសហការជាមួយការស៊ើបអង្កេតអន្តរជាតិ ដែលប៉ុនប៉ងទម្លាក់កំហុសទៅលើប្រទេសចិនម្តងទៀត។
បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ អាមេរិកមិនអើពើនឹងការពិតនៃភាពបរាជ័យ ក្នុងការបង្ការនិងគ្រង់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចំណុចមន្ទិលសង្ស័យជាច្រើន ក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បច្ចុប្បន្នបែរជា «ដាស់តឿន» ឱ្យប្រទេសចិនដែលបានអញ្ជើញអង្គការសុខភាពពិភពលោក ឱ្យទៅធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ ១៩ ទទួលការស៊ើបអង្កេតអន្តរជាតិ។ តើនេះជាហេតុផលពីណាមក?
នាពេលបច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ នៅប្រទេសចិនដែលដឹកនាំដោយ អង្គការសុខភាពពិភពលោក បានបញ្ចប់រួចរាល់ហើយ។ ក្រុមស៊ើបអង្កេតរួមរវាងអង្គការសុខភាពពិភពលោក និងប្រទេសចិន បានចេញរបាយការណ៍នៅចុងខែមីនា ឆ្នាំនេះ ដោយបញ្ជាក់ថា វីរុសកូវីដ១៩ គ្មានលទ្ធភាពត្រូវចម្លងទៅមនុស្សជាតិ តាមរយៈបន្ទប់ពិសោធន៍នោះទេ។
អ្នកនយោបាយអាមរិកមួយចំនួន បានលាបពណ៌ទៅលើប្រទេសចិនម្តងហើយម្តងទៀត ប៉ុន្តែពួកគេបែរជាធ្វើគធ្វើថ្លង់ចំពោះសំណូមពរ ឱ្យធ្វើការស៊ើបអង្កេតដ៏សមហេតុផល ដែលលើកឡើងដោយមជ្ឈដ្ឋានខាងក្រៅ។ តើពួកគេខ្លាចអ្វី? លោក Tom Fowdy អ្នកវិភាគចំពោះទំនាក់ទំនងផែ្នកនយោបាយ និងអន្តរជាតិរបស់ប្រទេសអង់គ្លេស បានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះ ដោយចង្អុលបង្ហាញថា កាលពីឆ្នាំ ១៩៤២ អាមេរិកក៏បានចាប់ផ្តើមអនុវត្តគម្រោងអំពីសង្គ្រាមជីវសាស្ត្រ ក្រោមការដឹកនាំរបស់លោក Franklin Delano Roosevelt ប្រធានាធិបតីអាមេរិកកាលនោះ។
បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ អស់រយៈពេលជាងមួយឆ្នាំ អាមេរិកនៅតែឃោសនាបំប៉ោងពីពាក្យសំដីដែលថា វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ដដែល។ គំនិតផ្តួចផ្តើមរបស់ពួកគេយោងទៅលើការព្យាករនៃការពិតបែបនេះ ពោលគឺ អាមេរិកខ្លួនឯងបានធ្វើការវិនិយោគ និងប្រើប្រាស់យ៉ាងច្រើនសន្ធឹកចំពោះសង្គ្រាមជីវសាស្ត្រ។
តាមពិតទៅ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ រឿងដែលអាមេរិកត្រូវពន្យល់យ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិ មានច្រើនលើក។ ក្រៅពីចំណុចមន្ទិលសង្ស័យជាច្រើន ក្នុងបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick អាមេរិកក៏មិនបានប្រកាសជាសាធារណៈ ចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រសម្ងាត់ជាង ២០០ កន្លែង ដែលពាសពេញនៅទូទាំងពិភពលោក ព្រមទាំងបានរក្សាភាពស្ងៀមស្ងាត់ចំពោះមុខងារ ការប្រើប្រាស់និងកត្តាសុវត្ថិភាពជាដើម នៃបន្ទប់ពិសោធន៍ទាំងនេះ។
បើយោងតាមការផ្សយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ទីតាំងដែលមានបន្ទប់ពិសោធន៍ជីវសាស្ត្រមួយចំនួន ធ្លាប់លេចចេញជំងឺឆ្លងដ៏គ្រោះថ្នាក់ក្នុងទ្រង់ទ្រាយធំ។ លើសពីនេះទៅទៀត តើ «ករណីឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់» របស់អាមេរិកបានលេចចេញនៅពេលណា គិតរហូតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។
«វិបត្តិនៃការរីករាសដាលនៃជំងឺកូវីដ១៩ បានអូសបន្លាយអស់រយៈពេល១៧ខែ ហើយពិភពលោកនៅតែស្ថិតក្នុងភាពគ្រោះថ្នាក់ដដែល»។ នេះជាការព្រមានដែលលោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ។
សូមទូន្មានដល់អ្នកនយោបាយអាមេរិកមួយចំនួន ឱ្យបញ្ឈប់ «លេងល្បែងនយោបាយ» ក្នុងពេលឆាប់ៗ ហើយធ្វើដូចប្រទេសចិនអ៊ីញ្ចឹង ដែលអញ្ជើញអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរក ប្រភពដើមនៃវីរុសកូវីដ ១៩ ក្នុងន័យរួមវិភាគទានមួយចំនួនដល់ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង នៅទូទាំងពិភពលោក៕