(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេសុីបានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន ៧,១០៥នាក់បន្ថែមទៀតនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើមានតែ ២ករណីប៉ុណ្ណោះជាករណីនាំចូល ដោយករណីសហគមន៍មានចំនួន ៧,១០៣នាក់។
ក្នុងរយៈពេលដូចគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៧១នាក់ផងដែរ។ ជាសរុប ប្រទេសអាស៊ានមួយនេះមានករណីឆ្លង ៥៧៩,៤៦២ករណី ក្នុងនោះស្លាប់ ២,៨៦៧នាក់ និងជាសះស្បើយ ៤៩៦,១២១នាក់ ឬស្មើនឹង ៨៥.៦%។
គួរបញ្ជាក់ថា ម៉ាឡេស៊ីនៅថ្ងៃអង្គារនេះបានចាប់ផ្តើមអនុវត្តវិធានការ Lockdown នៅទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ដោយអនុញ្ញាតតែវិស័យសំខាន់ៗប៉ណ្ណោះទើបអាចដំណើរការបាន៕