(ប៉េកាំង)៖ ការងារតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ បាននិងកំពុងរងផលប៉ះពាល់ពីកិច្ចការនយោបាយ នេះជាការបង្ហាញអាកប្បកិរិយាជាសាធារណៈ របស់លោក Michael Ryan ប្រធានប្រតិបត្តិកម្មវិធីជាបន្ទាន់របស់អង្គការសុខភាពពិភពលោកដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗកន្លងទៅនេះ ពាក្យសំដីនេះក៏បានតំណាងឱ្យការរិះគន់ជាទូទៅរបស់សហគមន៍អន្តរជាតិចំពោះអ្នកនយោបាយអាមេរិកមួយចំនួនដែលបានឃោសនាបំប៉ោងម្តងទៀតនូវពាក្យសំដីដែលថា «វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍»។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ មជ្ឈដ្ឋានវិទ្យាសាស្ត្របានមើលងាយលើការលេងល្បែងនយោបាយរបស់អាមេរិក។ ដោយសារពាក្យសំដីដូចពោលខាងលើនេះ ត្រូវបានបដិសេធទាំងស្រុងនៅពេលជាងមួយឆ្នាំមុនរួចជាស្រេចហើយ កាលនោះការិយាល័យនៃអគ្គាធិការទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិកក៏បានចេញផ្សាយ សេចក្តីថ្លែងការណ៍ថា «ឯកភាពគ្នាជាមួយគំនិតឯកភាពរួមបែបវិទ្យាសាស្រ្តជាទូទៅ ពោលគឺវីរុសកូវីដ១៩មិនមែនកើតឡើងដោយសិប្បនិមិត្ត ឬកើតឡើងដោយការប្តូរហ្សែននោះទេ»។
ដោយឡែក បន្ទាប់ពីបានធ្វើការត្រួតពិនិត្យនៅប្រទេសចិនជាច្រើនលើក អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍នៅខែមីនា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា វីរុសកូវីដ១៩ គ្មានលទ្ធភាពឆ្លងទៅមនុស្សតាមរយៈបន្ទប់ពិសោធន៍។ ក្នុងរយៈពេលជាង១មួយឆ្នាំកន្លងមកដោយមកពីបានធ្វើ សេចកី្តសម្រេចចិត្តយ៉ាងដាច់ម៉ាត់និងចាត់វិធានការបង្ការនិងគ្រប់គ្រងបែបវិទ្យាសាស្ត្រ បានជាប្រទេសចិនបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ មុនគេ និងសម្រេចបាននូវការងើបសេដ្ឋកិច្ចឡើងវិញមុនគេ បានរួមចំណែកយ៉ាងលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល។
ជាពិសេស ប្រទេសចិនបានសន្យាថានឹងចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈជាសកល គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី ៣រយលានដូសដល់ពិភពលោកទាំងមូល ដែលទទួលបានការកោតសរសើរជាទូទៅពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួនដែលគិតតែ ផលប្រយោជន៍ផ្ទាល់ខ្លួនលើវិស័យនយោបាយ បែរជាចាត់ទុកការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ជាខែលមួយសម្រាប់ដាក់សម្ពាធលើប្រទេសចិន ពួកគេប៉ុនប៉ងបង្វែរក្រសែកភ្នែករបស់ពិភពលោកទាំងមូលដើម្បីកកើតទៅជាអ្វីដែលហៅថាសម្ពាធនៃគុណធម៌អន្តរជាតិចំពោះប្រទេសចិន ក៏ដូចជាច្រានចោល ទំនួលខុសត្រូវរបស់ខ្លួនចំពោះភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។
លោក Dominic Dwyer សមាជិកក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកសម្រាប់សិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃ វីរុសកូវីដ១៩ បានថ្លែងថា គ្មានភស្តុតាងណាមួយអាចបញ្ជាក់ថា វីរុសកូវីដ១៩ បានធ្លាយចេញពីបន្ទប់ពិសោជន៍ប្រទេសចិនបានរួមសហការយ៉ាងសកម្មចំពោះ ការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩។
ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៤ ដែលកំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងនៃប្រទេសជាច្រើនបានបញ្ចេញមតិថាប្រទេសចិន មិនត្រឹមតែបានចែករំលែកលំដាប់ហ្សែនដំបូងបង្អស់នៃវីរុសកូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការចាក់វ៉ាក់សាំងនៅប្រទេសដទៃទៀតដែលបានផ្តល់ ការគាំទ្រយ៉ាងខ្លាំងក្លាដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។
ប្រទេសចិនមិនមែនប្រទេសអ៊ីរ៉ាក់នោះទេ អ្នកនយោបាយអាមេរិកមួយចំនួនកុំគិតចង់ មួលបង្កាច់ទម្លាក់កំហុសលើប្រទេសចិននិងច្រាលចោលទំនួលខុសត្រូវរបស់ខ្លួនឱ្យសោះ ស្មារតីវិទ្យាសាស្រ្តមិនអនុញ្ញាតឱ្យបំពានបាននោះទេ៕