BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧១លាន ៤៥ម៉ឺននាក់ ស្លាប់ជាង ៣លាន ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ១៥៣លាន ៧៣ម៉ឺននាក់! (Video inside)
01-06-2021 08:55
(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧១,៤៥៥,៧២៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៥៦៤,៧៦៤នាក់ និងជាសះស្បើយឡើងវិញ ១៥៣,៧៣០,០៦១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,១១៣,១៤៦នាក់ ស្លាប់ចំនួន ៦០៩,៧៦៧នាក់ និងជាសះស្បើយចំនួន ២៧, ៨៦៣,៨៤០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៨, ១៧៣,៦៥៥នាក់ ស្លាប់ចំនួន ៣៣១,៩០៩នាក់ និងជាសះស្បើយ ២៥,៩៣៩, ៥០៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦,៥៤៧,៦៧៤នាក់ ស្លាប់ ៤៦២,៩៦៦នាក់ និងជាសះស្បើយ ១៤,៩៦៤,៦៣១នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖