(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២១៤ករណីបន្ថែមទៀត ក្នុងនោះមាន ២១១នាក់ជាករណីឆ្លងសហគមន៍ និង០៣ករណីទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
ការផ្ទុះឡើងនៅភាគខាងជើងខេត្ត Bắc Giang បានបន្តកើនឡើងជាលំដាប់ ដោយមានអ្នកឆ្លងថ្មីចំនួន១៣៤នាក់ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ខណៈដែលខេត្ត B Ninc Ninh រកឃើញ៣៨ករណី និងរដ្ឋធានីហាណូយរកឃើញ ២៨ករណី។
បើតាមការគូសបញ្ជាក់របស់អាជ្ញាធរសុខាវៀតណាមបានឲ្យដឹងថា ករណីភាគច្រើនជាកម្មកររោងចក្រនៅក្នុងតំបន់ឧស្សាហកម្ម នៃខេត្ត Bắc Giang និង Bắc Ninh ដែលបានត្រូវអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក។ ក្នុងថ្ងៃជាមួយគ្នា វៀតណាមក៏បានប្រកាសថា មានអ្នកជំងឺចំនួន៨០នាក់ផងដែរ ដែលបានជាសះស្បើយឡើងវិញ។
ជាសរុបរហូតមកទល់ពេលនេះវៀតណាមមានករណីឆ្លង ៧,៣២១ករណី ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ៣,០៣០នាក់៕