(ប៉េកាំង)៖ ភូមិ Zhaojin ជាតំបន់បដិវត្តន៍មួយ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៣០ អ្នកបដិវត្តន៍ជំនាន់ចាស់ ដូចជាលោក Xi Zhongxun ជាដើមបានធ្វើសកម្មភាពបដិវត្តន៍ នៅទីនេះ ហើយបានបង្កើតមូលដ្ឋានបដិវត្តន៍តាមតំបន់ព្រំដែនខេត្ត Shanxi និងខេត្ត Gansu ដែលចាត់ទុកភូមិ Zhaojin ជាតំបន់ស្នូល។
សាលាបឋមសិក្សាកងទ័ពក្រហម Beiliang ដែលបង្កើតឡើងកាលពីឆ្នាំ១៩៥៥ ទីតាំងដើមវាស្ថិតនៅក្បែរសំណល់ដ្ឋានបដិវត្តន៍មួយ គឺទីតាំងសន្និសីទ Chenjiapo។ នាខែមិថុនា ឆ្នាំ២០២០ លោកស្រី Qi Xin ភរិយារបស់លោក Xi Zhongxun បានអញ្ជើញមកដល់ភូមិZhaojin។ ពេលមើលឃើញបន្ទប់រៀន និងបរិក្ខារហួសសម័យ ក្នុងសាលានេះ លោកស្រីបានបំផុសក្រុមគ្រួសារទាំងអស់បរិច្ចាគ ១៥ ម៉ឺនយាន់ប្រាក់ចិនសម្រាប់ការសាងសង់សាលានេះនៅទីតាំងថ្មីឡើងវិញ។
ខែឧសភា ឆ្នាំ២០១៨ កូនសិស្ស WangTianjiao ដែលកំពុងរៀនថ្នាក់ទី៣នៅពេលនោះ បានសរសេរសារលិខិតជូនលោក ស៊ី ជីនភីង ដើម្បីរាយការណ៍អំពី ចំណាប់អារម្មណ៍ក្នុងការរៀនសូត្រប្រវត្តិសាស្ត្របដិវត្តន៍ និងសភាពការណ៍រីកចម្រើននិងប្រែប្រួលនៃសាលាខ្លួន។ មិនជាយូរប៉ុន្មាន សិស្សានុសិ្សបានទទួលសារលិខិត របស់លោក ស៊ី ជីនភីង ដោយឆ្លើយតបថា «រំពឹងទុកថាសិស្សានុសិក្សាទាំងអស់មានចិត្តដឹងគុណ ឱ្យតម្លៃលើពេលវេលា ខិតខំរៀនសូត្រដើម្បីក្លាយទៅជា ធនធានមនុស្សដែលបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជននិងសង្គម»។
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ Zhaojin លោក ស៊ី ជីនភីងបានសង្ឃឹមថាកម្មាភិបាលនៃសាខាបក្សកុម្មុយនិស្តភូមិ និងគណៈកម្មការភូមិអាចរួមសាមគ្គីគ្នាដើម្បីធ្វើការងាររបស់អ្នកភូមិឱ្យបានល្អ។ បច្ចុប្បន្ន ភូមិ Zhaojin បានកើតមានការប្រែប្រួលក្រឡាប់មេឃ និងដីផ្លូវល្បឿនលឿន បានដាក់ឱ្យប្រើប្រាស់ ឃុំបានសាងសាង់រួចរាល់នូវសហគមន៍សម្រាប់ឱ្យជនអន្តោប្រវេសន៍ស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធមានសព្វគ្រប់ ដូចជាហាងលក់ទំនិញ និងកីឡដ្ឋានជាដើម។
ឃុំដែលធ្លាប់មានភាពដាច់ស្រាយាល និងអន់ថយ បានអភិវឌ្ឍទៅជាឃុំទេសចរណ៍ពណ៌ក្រហមដែលមានឈ្មោះល្បីរន្ទឺ អ្នកស្រុកបានមានជីវភាពរស់នៅដ៏ល្អបវរ៕