(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះក្នុងសន្និសីទអន្តរជាតិលើកទី២៦ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ(Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ ពេលឆ្លើយសំណួរដែលថាកម្ពុជាដូចជាពឹងលើចិនខ្លាំងពេក តើសម្ដេចយល់យ៉ាងណាពីការព្រួយបារម្ភពីសហគមន៍អន្តរជាតិ? សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?»។
ការរីករាលដាលនៃជំងឺកូវីដ១៩ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសនានាលើពិភពលោក ប្រទេសនានាសុទ្ធតែប្រឈមមុខនឹង បញ្ហាប្រឈមដែលមិនធា្លប់មានកាលពីមុន។ ដោយរងឥទ្ធិពលពីជំងឺកូវីដ១៩ សកម្មភាពផ្លាស់ប្តូរអន្តរជាតិជាច្រើនសុទ្ធតែរងផលប៉ះពាល់ ប៉ុន្តែចិន និងកម្ពុជា បែរជាប្រែផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅជា «ឱកាសសហប្រតិបត្តិការ» ទំនាក់ទំនងទ្វេភាគីក៏បានរីកចម្រើនថែមមួយកម្រិតទៀតផងដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសចិនផ្ទុះជំងឺកូវីដ១៩ សម្តេច ហ៊ុន សែន ជាមេដឹកនាំបរទេសរូបទីមួយដែលបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងគ្រាដ៏ពិសេសនេះ។ កាលពីថ្ងៃទី៣ ខែមីនា តាមសេចក្តីអញ្ជើញ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់កម្ពុជាដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ព្រមពេលជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាខ្វះសម្ភារៈវាយនភ័ណ្ឌរបស់កម្ពុជាក្នុងបរិបទជំងឺកូវីដ១៩ ស្ថាប័នគយកម្ពុជាគ្រប់ថ្នាក់បានបើកច្រករហ័ស សម្រាប់ឱ្យសម្ភារៈវាយនភ័ណ្ឌ ច្រករហ័សនេះបានក្លាយជាគំរូដើមនៃ «ច្រករហ័ស» សម្រាប់ទំនិញរបស់ចិននិងអាស៊ាន។ ក្រៅពីកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរចិននិងកម្ពុជាក៏បានបោះជំហានទៅមុខផងដែរ។ នៅឆ្នាំ២០២០ ពិតមែន តែសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែបរិមាណអង្ករដែលកម្ពុជានាំចេញទៅចិនបានកើនឡើងដដែល ចិនបានក្លាយជាទីផ្សារ នាំចេញដ៏ធំបំផុតនៃអង្ករកម្ពុជារួចទៅហើយ។
កាលពីខែមិថុនា ឆ្នាំ២០២០ ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ ប្រទេសចិន។ កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំនេះ អគ្គនាយកដ្ឋានគយចិនបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះចំការស្វាយចំនួន៣៧ និងរោចចក្រវេចខ្ចប់ចំនួន ៥សម្រាប់នាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ កាលពីថ្ងៃទី៧ ខែឧសភា ស្វាយស្រស់របស់កម្ពុជាចំនួន៨០តោនត្រូវបានដឹកជញ្ជូនពីក្រុងភ្នំពេញឆ្លងកាត់ កំពង់ផែវៀតណាមទៅកាន់ប្រទេសចិន បរិមាណនាំចេញលើកនេះបានកន្លងលើសពីការប៉ាន់ប្រមាណ ពោលគឺនាំចេញផ្លែស្វាយស្រស់ ៥០តោន រាល់ឆ្នាំ ទៅប្រទេសចិន។
ក្រៅពីនេះ ប្រទេសទាំងពីរចិននិងកម្ពុជាក៏បានបន្តជំរុញការងារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ឱ្យផ្លែមៀន ផ្លែស្រកានាគ ដូង ម្រេច សំបុកត្រចៀក និងផលិតផលជលផលរបស់កម្ពុជានាំចេញទៅកាន់ប្រទេសចិន តាមការប៉ាន់ប្រមាណ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនឹងមានផលិតផល កម្ពុជាដែលមានគុណភាពខ្ពស់កាន់តែច្រើនឡើងៗត្រូវនាំចេញទៅប្រទេសចិន។ បន្ទាប់ពីសម្រេចការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាជាផ្លូវការកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ កាលពីថ្ងៃទី១២ ខែតុលា ចិន និងកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីទីមួយក្នុងន័យបង្កើនថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
និយាយចំពោះសហគមន៍អន្តរជាតិ ការយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ និងរៀបចំកំណើនសេដ្ឋកិច្ចឡើងវិញជាភារកិច្ចជាបន្ទាន់។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងកម្ពុជាដែលអាចផ្តល់ជំនួយដល់គ្នាទៅវិញទៅមក មិនគ្រាន់តែមានអំណោយផលដល់ប្រជាជន ប្រទេសទាំងពីរប៉ុណ្ណោះ ព្រមពេលជាមួយគ្នានេះ ក៏អាចជួយកម្ពុជាបង្កើនជំនឿចិត្តនិងយកឈ្នះលើជំងឺកូវីដ១៩ផងដែរ៕