(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានចេញផ្សាយរបាយការណ៍ថ្មីមួយឱ្យដឹងថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានគេ ឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីយ៉ាងហោច ៥៣ នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។
វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ថ្មីខាងលើ WHO ក៏បានបញ្ជាក់ដែរថាខ្លួនទទួលបានប្រភពក្រៅផ្លូវការជាច្រើនបង្ហាញថាវីរុសបំប្លែងខ្លួនថ្មី B.1.617 ត្រូវបានគេរកឃើញនៅក្នុងដែនដីចំនួន៧ផ្សេងទៀតដែលនេះ ធ្វើឱ្យដែនដី និងប្រទេសមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីកើនដល់ ៦០ តែតួលេខនេះមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕