(ប៉េកាំង)៖ ក្រុមហ៊ុនវិភាគបណ្តាញអ៊ីនធើណេត Graphika នៃអង់គ្លេសបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយនាពេលថ្មីៗកន្លងទៅនេះ។ របាយការណ៍បានបង្ហាញថាជនឈ្មោះ Guo Wengui ជាពាណិជ្ជករចិនកំពុងញាក់ខ្សែបញ្ជាពីក្រោយបណ្តាញប្រឌិតពាក្យចចាមអារ៉ាមដែលកំពុងរីកធំពី មួយថ្ងៃទៅមួយថ្ងៃ ហើយបណ្តាញនេះប៉ុនប៉ងធ្វើការវាយប្រហារទៅលើរដ្ឋាភិបាលចិន បង្កផលប៉ះពាល់ដល់នយោបាយអាមេរិកនិងផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានក្លាយជាឧបករណ៍របស់ខ្លួនដើម្បីជះឥទ្ធិពលដល់មជ្ឈដ្ឋានមតិសាធារណៈ។
បណ្តាញនេះបូករួមទាំងវេបសាយនៃប្រព័ន្ធផ្សព្វផ្សាយដូចជា GTV និង Gnews ជាដើម ក្រៅពីនេះ ក៏បូករួមទាំងគណនីនៃបណ្តាញទំនាក់ទំនងសង្គមរាប់ពាន់ ដែលបានផ្សព្វផ្សាយខ្លឹមសារតាមបណ្តាញអ៊ីនធើណេតព្រមទាំងអង្គការក្នុងតំបន់ជាង១០ផងដែរ។ បណ្តាញរបស់ជនឈ្មោះ Guo Wengui បានប្រមូលផ្តុំនូវអ្វី ដែលហៅថា «Ants» ពីក្រុមជនជាតិចិនសញ្ជាតិបរទេសនៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលីនិងប្រទេសដទៃទៀតដើម្បីបង្កការរំខានដល់ មជ្ឈដ្ឋានសាធារណៈអន្តរជាតិជាភាសាចិន។
ក្រុម «Ants» ទាំងនេះមានអ្នកស្ម័គ្រចិត្តផង ក៏មានអ្នកត្រូវគេជួលមកផង។ អ្នកទាំងនោះងប់ងល់នឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលទាក់ទិងនឹងនយោបាយរវាងចិន និងអាមេរិក បំពុលយ៉ាងធ្ងន់ធ្ងរនូវការពិគ្រោះពិភាក្សារបស់ សាធារណជនតាមបណ្តាញទំនាក់ទំនងសង្គមដោយប្រើភាសាចិន ហើយធ្វើការរំខានយ៉ាងកម្រាលនិងដាក់សម្ពោធទៅលើបុគ្គលដែលត្រូវជនឈ្មោះ Guo Wengui ចាត់ទុកជា «ជនក្បត់»៕