(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងនៃជំងឺ COVID-19 សរុបចំនួន១៨៧នាក់ថ្មីទៀត និងអ្នកជំងឺ២នាក់បានស្លាប់ នៅថ្ងៃច័ន្ទនេះ។
ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៥,៤០៤នាក់ និងចំនួនអ្នកស្លាប់សរុប៤៤នាក់៕