(មូស្គូ)៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺឆ្លងរុស្ស៊ីបានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនសរុបនៃករណីឆ្លងកូវីដ-១៩នៅទូទាំងប្រទេសរុស្ស៊ីបានឈានដល់ ៥,០០១,៥០៥ករណីហើយ បន្ទាប់ពីប្រទេសនេះបានចុះបញ្ជីការឆ្លងថ្មីចំនួន ៨,៩៥១ នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងរយៈពេល ២៤កន្លងទៅនេះដែរ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៣៥៧នាក់ទៀតផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបដោយសារជំងឺដ៏កាចសាហាវនេះកើនដល់ ១១៨,៤៨២នាក់។ ចំណែកឯករណីសកម្មដែលកំពុងព្យាបាលនៅឡើយមានចំនួនជាង ២៦០,០០០នាក់។
គួរបញ្ជាក់ថា រុស្ស៊ីគឺឈរលំដាប់លេខរៀងទី៦ ក្នុងចំណោមប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក តាមពីក្រោយប្រទេសអាមេរិក ឥណ្ឌា ប្រេស៊ីល បារាំង និងតួកគី។
យោងតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង ២៥លានដូស ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី ដែលមានប្រជាជនប្រមាណជាង ១៤៦លាននាក់៕