(ប៉េកាំង)៖ កាលពីថ្ងៃទី២២ ខែឧសភា លោក Yuan Longping បិតាស្រូវបង្កាត់ បណ្តិតសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកទទួលបានគ្រឿង ឥស្សរិយយសសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាពនៅក្រុង Changsha ខេត្ត Hunan ក្នុងអាយុ៩១ ឆ្នាំ។
លោក Yuan Longping ជាអ្នកបង្កើតបុព្វហេតុស្រូវបង្កាត់ពូជរបស់ប្រទេសចិន ការសិក្សាស្រាវជ្រាវរបស់លោកមិនត្រឹមតែបានដោះស្រាយបញ្ហាហូបចុករបស់ ជនជាតិចិន និងធានាសន្តិសុខស្បៀងអាហារជាតិចិនប៉ុណ្ណោះទេ ថែមទាំងបានជំរុញការអភិវឌ្ឍស្រូវបង្កាត់នៅទូទាំងពិភពលោថែមទៀត ព្រមទាំងបានបណ្តុះបណ្តាលធនធានមនុស្សខាងស្រាវជ្រាវនិងផ្សព្វផ្សាយស្រូវបង្កាត់សម្រាប់ចិននិងពិភពលោកទៀតផង។
ខាងក្រោមនេះសូមទស្សនាបណ្តុំរូបភាពមួយចំនួន ដើម្បីស្វែងយល់ពីស្នាដៃដ៏អស្ចារ្យរបស់លោក Yuan Longping៖