(ប៉េកាំង)៖ «ផ្លែយ៉ាងម៉ីនៅស្រុក Shiping ទុំហើយ ដែលមានពណ៍ក្រហមទុំហើយរសជាតិជូផ្អែម ភ្ញៀវទេសចរមកពីគ្រប់ទិសទីជួបជុំគ្នានៅទីក្រុងតូច ខែឧសភា នៅស្រុក Shiping មានភាពអ៊ូអរដូចជាចូលឆ្នាំថ្មី»។
ឃ្លាខាងលើកនេះពណ៌នាពីទិដ្ឋភាពដែលផ្លែយ៉ាងម៉ីទុំនៅខែឧសភា។ ស្រុកShiping ស្ថិតនៅភាគខាងត្បូងនៅខេត្ត Yunnanនៃប្រទេសចិន ខែឧសភាជារៀងរាល់ឆ្នាំ ផ្លែយ៉ាងម៉ីនៅស្រុក Shiping បានទុំហើយ។ នៅក្នុងសួនច្បារផ្លែយ៉ាងម៉ីនៃស្រុក Shiping ដែលមានទំហំធំធេង ផ្លែយ៉ាងម៉ីក្រហមទុំព្យួរពេញលើមែកឈើ។
ជាមួយនឹងចរាចរណ៍ទំនិញកាន់តែងាយស្រួល ផ្លែយ៉ាងម៉ីក៏បានបង្ហាញខ្លួននៅលើផ្សារកម្ពុជាជាបន្តិចម្តងៗដែរ។ លោក Bai ជាម្ចាស់សួនច្បារផ្លែយ៉ាងម៉ី។ ស្រែចម្ការ យ៉ាងម៉ីរបស់គាត់ទំហំមានប្រហែល ៣,៤ហិតា មានដើមឈើផ្លែយ៉ាងម៉ីជិត៣០០០ដើម។ បើគណនាតាមទិន្នផល១៧៥គីឡូក្រាមនៃដើមឈើនី១ដើម ការប្រមូលផលប្រចាំឆ្នាំរបស់ផ្លែយ៉ាងម៉ីមានចំនួន ៥២៥ពាន់ គីឡូក្រាម។ ដើមឈើផ្លែយ៉ាងម៉ីគឺជាដើមឈើផ្លែពិសេសរបស់ប្រទេសចិន ដាំដើមឈើផ្លែយ៉ាងម៉ី មិនត្រឹមតែអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានអត្ថប្រយោជន៍ខាងអេកូឡូស៊ីខ្ពស់ ដែលអាចធ្វើឱ្យភ្នំរហោស្ថានក្លាយទៅជាភ្នំបៃតង។
រយៈពេលមានផ្លែយ៉ាងម៉ីគឺខ្លីណាស់ (ដើមខែមេសាដល់ចុងខែឧសភា) ដើម្បីរក្សាទុក្ខឱជារសឆ្ងាញ់នៃយ៉ាងម៉ីឱ្យបានយូរ ប្រជាជនក៏បិទស្រាយ៉ាងម៉ី ធ្វើដំណាប់យ៉ាងម៉ីផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុក Shiping បានអនុវត្តនូវវិធានការនានាដែលសមស្របនឹងលក្ខខណ្ឌទីតាំងភូមិសាស្ត្រក្នុងតំបន់ ដោយផ្តោតលើឧស្សាហកម្មដ៏មានប្រៀបនៃផ្លែយ៉ាងម៉ី បានជំរុញប្រជាជនក្នុងតំបន់ឱ្យមានជីវភាពធូរធារ បច្ចុបន្បន្ននេះ មានយុវជនកាន់តែច្រើនឡើងៗបានវិលត្រឡប់ មកស្រុកកំណើតវិញហើយដើរផ្លូវបង្កើតអាជីពរបស់ខ្លួន៕