Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃមានអ្នកស្លាប់១៧នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗ ៣,៣៨២នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ (Video inside)

23-05-2021 11:27

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៤៦០ករណី ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន១៧នាក់បានស្លាប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,១៣១នាក់ ទើបតែជាសះស្បើយ និងបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ១២៩,៥០០ករណី ក្នុងនោះមានអ្នកស្លាប់ ៧៧៦នាក់ និងអ្នកជាសះស្បើយ ៨៤,៥៣៥នាក់៕