(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៧,០៤០,៧៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤៦៨,៦៥៣នាក់ និងជាសះស្បើយឡើងវិញ ១៤៧,៩៥០,៩២២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៨៨២,៣៣៣នាក់ ស្លាប់ចំនួន ៦០៣,៨៧៦នាក់ និងជាសះស្បើយចំនួន ២៧, ៤៧១,២៤២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៦, ៥២៨,៨៤៦នាក់ ស្លាប់ចំនួន ២៩៩,២៩៦នាក់ និងជាសះស្បើយ ២៣,៤១៨, ៥២៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦,០៤៧,៤៣៩នាក់ ស្លាប់ ៤៤៨,២៩១នាក់ និងជាសះស្បើយ ១៤,៤៦២,៤៣២នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖