(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៦,៤៦៦,៧៦២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤៥៧,៦០១នាក់ និងជាសះស្បើយឡើងវិញ ១៤៧,២២០,៣៨៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៨៦២,៣៩៨នាក់ ស្លាប់ចំនួន ៦០៣,៤០៨នាក់ និងជាសះស្បើយចំនួន ២៧, ៣៩៩,៤២៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៦, ២៨៥,០៦៩នាក់ ស្លាប់ចំនួន ២៩៥,៥០៨នាក់ និងជាសះស្បើយ ២៣,០៥៩, ០១៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,៩៧៦,១៥៦នាក់ ស្លាប់ ៤៤៦,៥២៧នាក់ និងជាសះស្បើយ ១៤,៤២២, ២០៩នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖