(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១៣២នាក់ទៀត និងអ្នកជំងឺកូវីដ១៩ចំនួន២នាក់បានស្លាប់ នៅថ្ងៃសុក្រនេះ។
ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៩៤១នាក់ និងចំនួនអ្នកស្លាប់សរុប៤១នាក់៕