(ប៉េកាំង)៖ ជម្រាបសួអ្នកទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំនឹងលើកឡើង អំពីគំនិតដែលតម្កល់ទុកប្រជាជនជាស្នូលរបស់ប្រជាជនចិន ។
ប្រទេសចិនមានឃ្លាបុរាណមួយគឺ 得众则得国,失众则失国មានប្រភពមកពី 《礼记·大学》។ 众 មានន័យថា «ប្រជាជន» ដូច្នេះ ឃ្លាបុរាណនេះមានន័យថា អ្នកទទួលបានការគាំទ្រពីប្រជាជន នឹងទទួលបានប្រទេសជាតិ អ្នកបាត់បង់ការគាំទ្រពីប្រជាជន នឹងបាត់បង់ប្រទេសជាតិ។
នេះជាគោលការណ៍នយោបាយ ដែលប្រជាជនចិនកាលពីជាង ២០០០ ឆ្នាំមុន ជាទស្សនវិជ្ជាខ្ពស់បំផុតរបស់មេដឹកនាំ នៃប្រទេសចិនគ្រប់ជំនាន់ហើយ ក៏ជាគោលការណ៍មូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនបច្ចុប្បន្នផងដែរ ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់ការតម្កល់ទុក “ប្រជាជនជាអាទិភាព” និង “ជីវិតជាអាទិភាព” ដោយមិនបោះបង់អ្នកជំងឺណាម្នាក់នោះទេ បូករួមទាំងមនុស្សចាស់អាយុជាង ១០០ឆ្នាំ ឬទារកដែលទើបកើតបាន ៣០ម៉ោង ហើយអត្រាព្យាបាលជាសះស្បើយលើសពី ៩៤%។ ខ្ញុំសម្គាល់ថា 得众则得国,失众则失国 ឃ្លាបុរាណនេះនាំមកនូវគំនិត «តម្កល់ទុកប្រជាជនធ្វើជាស្នូល កាន់អំណាចដើម្បីបម្រើប្រជាជន» នេះគឺជាមូលហេតុដែល បក្សកុម្មុយនិស្តចិននៅតែមានភាពរឹងមាំ ទោះជាឆ្លងកាត់ខបសគ្គរយឆ្នាំ ហើយទទួលបានការគាំទ្រ និងគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជាជនចិន។
និយាយដល់ជំងឺ COVID-19 ប្រទេសជាច្រើននៅតែប្រឈមមុខនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះជាសង្គ្រាមដែលការពារប្រជាជន និងអាយុជីវិត ជាសង្គ្រាមដែលមនុស្សជាតិរួមគ្នា ប្រយុទ្ធប្រឆាំងនឹងវីរុស និងជាសង្គ្រាមដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ពិភពលោក នៅពេលអនាគតផងដែរ។ សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសនានាអាចតម្កល់ទុកប្រជាជនទុកជាស្នូល ហើយធ្វើការជាមួយគ្នា ដើម្បីយកឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ បើចង់ដឹងពីរឿងរ៉ាវបុរាណចិនណាមួយ សូមប្រាប់យើងសូមជួបគ្នាលើកក្រោយ៕