(ប៉េកាំង)៖ ខែឧសភា ឆ្នាំ២០២១ ពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានរៀបចំនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាមើលទៅវាហាក់ដូចជាគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផ្លែស្វាយ ប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញនូវមិត្តភាពរវាងចិននិងកម្ពុជាដែលមានភាពជិតស្និទ្ធដូចបងប្អូន។
នៅក្នុងបរិបទជំងឺកូវីដ១៩ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជាបានពុះពារឧបសគ្គជាច្រើន និងតាមវិធីត្រួតពិនិត្យគុណភាពតាមប្រព័ន្ធវីដេអូ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពលើកនេះ។ កិច្ចសហប្រតិបត្តិការនេះបានបំពេញតម្រូវការទីផ្សារក្នុងស្រុកចិន។ ម្យ៉ាងវិញទៀត វាពិតជាបានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរដើម្បីរួមគ្នាចេញផុតពីវិបត្តិជំងឺកូវីដ១៩ ដែលបានទទួល យកចិត្តទុកដាក់ខ្ពស់ និងការសាទរយ៉ាងកក់ក្តៅពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។
លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវិវឌ្ឍនភាពកម្ពុជា - ចិនបានថ្លែងថាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់កសិករដាំផ្លែឈើនិងបានជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ពាណិជ្ជករលក់ផ្លែស្វាយកម្ពុជាបានថ្លែងថាខ្ញុំបានទៅខេត្ត Yunnan ប្រទេសចិនដើម្បី ចូលរួមពិព័រណ៍ចិនខាងត្បូងជាច្រើនដង ហើយបានមើលឃើញថាចិនមានទីផ្សារធំ ខ្ញុំតែងតែមានគោលបំណងនាមយកផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។ ទីបំផុត ផ្លែស្វាយស្រស់របស់កម្ពុជាបានចូលទីផ្សារចិនជាផ្លូវការហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស្វាយ របស់យើង។
លោក Zhu Yongli អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផ្លែឈើនៅទីក្រុងសៀងហៃបានថ្លែងថាផ្លែស្វាយកម្ពុជាអាចបំពេញ «រយៈពេលទំនេរ» ក្នុងទីផ្សារផ្លែស្វាយ របស់ប្រទេសចិនដែលឱ្យប្រជាជនចិនអាចបរិភោគផ្លែស្វាយស្រស់ពេញមួយឆ្នាំ។ អ្នកប្រើអ៊ីនធឺណេតចិនបានបង្ហោះសារថា៖ (ផ្លែស្វាយកម្ពុជា)មានគុណភាពល្អ និងតម្លៃថោកសមរម្យ ឆ្នាំនេះ ពេលវេលាអាចញ៉ាំផ្លែស្វាយយូរជាងឆ្នាំមុន!
ជយោ! មិត្តភាពចិននិងកម្ពុជា!
ស្វាគមន៍ផ្លែស្វាយកម្ពុជាមកកាន់ប្រទេសចិន!