(ប៉េកាំង)៖ នៅវេលាយប់ថ្ងៃទី១៨ ខែឧសភា លោក ហាន ចឹង ឧបនាយករដ្ឋមន្រ្តីចិន បានចូលរួមកិច្ចប្រជុំកំពូលស្តីពីសហហិរញ្ញប្បទាន នៃអង្គភាពសេដ្ឋកិច្ចអាហ្វ្រិកតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាផងដែរ។
លោក ហាន ចឹង បានលើកឡើងថា លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ធ្លាប់លើកឡើងថា ចិននិងអាហ្វ្រិកជា សហគមន៍រួមវាសគ្នាតែមួយ ដែលរួមសុខរួមទុក្ខ។ តាំងពីផ្ទុះជំងឺកូវីដ១៩នៅទូទាំងពិភពលោកមក ប្រទេសចិនបានផ្តល់ជំនួយដល់ អាហ្វ្រិកយ៉ាងសកម្ម។ ប្រឈមមុខ នឹងការរីករាលដាលនៃជំងឺឆ្លង ការស្តារឡើងវិញនិងការបន្តនិន្នាការអភិវឌ្ឍន៍ នៃអាហ្វ្រិកគឺសំខាន់បំផុត។
អាស្រ័យហេតុនេះ ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើម ៤ចំណុច៖ ទី១ ប្រកាន់ខ្ជាប់នូវការគោរពតាមពាក្យសន្យា ដើម្បីជួយបន្ធូរបន្ថយសម្ពាធសំណុលរបស់អាហ្វ្រិក។ ទី២ ប្រកាន់ខ្ជាប់នូវការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចអាហ្វ្រិក។ ទី៣ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍតៃបង ជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ នៃកំណើនសេដ្ឋកិច្ចអាហ្វ្រិក។ ទី៤ ប្រកាន់ខ្ជាប់នូវការរួមសុខរួមទុក្ខ ដើម្បីជំរុញដល់ការចែកចាយវ៉ាក់សាំងដោយស្មើភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសហហិរញ្ញប្បទាន នៃអង្គភាពសេដ្ឋកិច្ចអាហ្វ្រិក បានផ្តួចផ្ផ្តើមរៀបចំដោយបារាំង តាមអនឡាញនិងនៅកន្លែងផ្ទាល់ កិច្ចប្រជុំលើកនេះបានអនុម័ត «សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលស្តីពីសហហិរញ្ញប្បទាន នៃអង្គភាពសេដ្ឋកិច្ចអាហ្វ្រិក»៕