(ហ្សាការតា)៖ ភ្នំភ្លើងឈ្មោះ ស៉ីណាប៊ុង (Sinabung) ដែលស្ថិតនៅខេត្តស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើងនៅថ្ងៃពុធនេះ ដោយជះកម្អែរផេះនិងផ្សែងឆ្ពោះទៅដល់ កម្ពស់៣,៥០០ម៉ែត្រ លើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។
មជ្ឈមណ្ឌលកាត់បន្ថយហានិភ័យភ្នំភ្លើងនិងរញ្ជួយដីឥណ្ឌូណេស៉ី (PVMBG) បានឲ្យដឹងថា ភ្នំភ្លើង ស៉ីណាប៊ុង បានផ្ទុះកាលពីវេលាម៉ោង ០៤៖៤៨នាទីទាបភ្លឺ។ កម្អែរផេះនិងផ្សែង ដែលវាបានផះឡើងលើផ្ទៃអាកាស ត្រូវខ្យល់បោកនាំយកទៅទិសខាងកើត និងទិសខាងត្បូង។ មជ្ឈមណ្ឌល PVMBG បានអំពាវនាវឲ្យប្រជាជន កុំទាន់ត្រឡប់ទៅកាន់ភូមិ ដែលត្រូវបានជម្លៀសចេញ ក៏ដូចជាតំបន់ ដែលស្ថិតនៅក្នុង បរិវេណ០៣គីឡូម៉ែត្រជុំវិញភ្នំភ្លើង។
មជ្ឈមណ្ឌលខាងលើ ក៏បានស្នើឲ្យប្រជាជនពាក់ម៉ាស ពេលចាកចេញពីលំនៅឋានផងដែរ ហើយជៀសឲ្យឆ្ងាយពីកម្ទេចផេះភ្នំភ្លើង ដ៏មានគ្រោះថ្នាក់។ បើតាមមជ្ឈមណ្ឌល PVMBG ភ្នំភ្លើង ស៉ីណាប៊ុង នៅតែសកម្មភាពខ្ពស់នៅឡើយ ដោយការបន្ទុះជាបន្តបន្ទាប់ទៀត អាចនឹងកើតឡើងបានគ្រប់ពេល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៦ ភ្នំភ្លើងឥណ្ឌូណេស៉ីមួយនេះ បានផ្តាច់ជីវិតមនុស្ស០៧នាក់ ខណៈបន្ទុះកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានធ្វើឲ្យមនុស្សរាប់ម៉ឺន រាប់សែននាក់ ត្រូវជម្លៀសខ្លួន៕