(ប៉េកាំង)៖ មួយរយៈពេលកន្លងទៅនេះ ភូមិភាគស្វ័យតស៊ីនជាំងរបស់ចិនត្រូវបានពិភពលោកទាំងមូលយកចិត្តទុកដាក់យ៉ាងខ្លាំង។ ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបញ្ជា The Better Cotton Initiative ហៅកាត់ BCI របស់ស្វីសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើពហិការចំពោះកប្បាស តំបន់ស៊ីនជាំងដោយយកអ្វីដែលហៅថា «ការបង្ខំឱ្យធ្វើពលកម្ម» ធ្វើជាលេស។
រឿងដែលធ្លាប់បណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងនេះបានបញ្ចប់ដោយវេបសាយផ្លូវការ BCI ដក «សេចក្តីថ្លែងការណ៍ស្តីពីការធ្វើពហិការចំពោះ កប្បាសភូមិភាគស៊ីនជាំង» ចេញដោយស្ងាត់ៗ និងសហគ្រាសជាច្រើនដកខ្លួនចេញពីការធ្វើពហិការកប្បាសភូមិភាគស៊ីនជាំងនៅទីបំផុត។ ប៉ុន្តែសហរដ្ឋអាមេរិក នៅតែមិនបញ្ឈប់ប្រព្រឹត្តអំពើអាក្រក់នោះទេ។ ពេលថ្មីៗកន្លងទៅនេះក៏បានលូតបាតដៃខ្មៅទៅលើឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ស៊ីនជាំង។
សមាគមឧស្សាហកម្មថាមពលព្រះអាទិត្យរបស់សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍មុនថានឹង «ជួយ» ក្រុមហ៊ុនថាមពលព្រះអាទិត្យ ចៀសវាងផលិតផលដែលជាប់សង្ស័យពី «ការបង្ខំឱ្យធ្វើពលកម្ម» និងទង្វើពលកម្មគ្មានក្រមសីលធម៌ផ្សេងទៀត។ សហរដ្ឋអាមេរិករហូតដល់ទៅអូសទាញ ប្រទេសប៉ែកខាងលិចមួយចំនួនបង្ករឿងកំប្លែងដែលពិភាក្សាអំពីអ្វីដែលហៅថាបញ្ហាសិទ្ធិមនុស្សនៅភូមិភាគស្វ័យតស៊ីនជាំងម្តងទៀត នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ។
អ្នកនយោបាយប្រឆាំងប្រទេសចិនរបស់សហរដ្ឋអាមេរិកឃោសនាបំប៉ាងម្តងទៀតនូវបញ្ហាដែលហៅថា «ការបង្ខំឱ្យធ្វើពលកម្ម» នៅភូមិភាគស្វ័យតស៊ីនជាំង ការវាយប្រហារដែលកែប្រែរូបភាពតែមិនកែប្រែបំណងពិតប្រាកដបែបនេះបានបង្ហាញថាពិតមែនតែអាមេរិកប៉ុនប៉ងចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន តាមរយៈបញ្ហាស៊ីនជាំងជាប់រហូតមកក៏ដោយ ក៏ប៉ុន្តែវាគ្មានមធ្យោបាយល្អទៀតសម្រាប់គាបសង្កត់ទៅលើប្រទេសចិនហើយ។
តើភូមិភាគស្វ័យតស៊ីនជាំងដែលប្រកបដោយសុខសុភមង្គល និងភាពស្រស់ស្អាតបែបហ្នឹងបានធ្វើខុសអីលើកម្លាំងប្រឆាំងប្រទេសចិនរបស់សហរដ្ឋអាមេរិក ដែលនាំឱ្យពួកគេនិយាយពាក្យកុហកគ្រប់បែបយ៉ាងម្តងហើយម្តងទៀតដើម្បីលាបពណ៌លើស៊ីនជាំង? យើងធ្លាប់បញ្ជាក់ក្នុងរឿងកប្បាសនៃភូមិភាគ ស្វយ័តស៊ីនជាំងលើកមុនថា កប្បាសនៃភូមិភាគស៊ីនជាំងមានគុណភាពល្អ និងបរិមាណច្រើនដែលកាន់ឋានៈសំខាន់ណាស់ក្នុងខ្សែសង្វាក់ ឧស្សាហកម្មផលិតផលកប្បាសសកល។
ស្រដៀងគ្នានេះ ឋានៈនៃឧស្សាហកម្មថាមពលព្រះអាទិត្យនៃភូមិភាគស៊ីនជាំងក្នុងខ្សែសង្វាក់ឧស្សាហកម្មសកលក៏មិនទាបជាងរបរវាយណភណ្ឌនៃ ភូមិភាគស៊ីនជាំងដែរ។ តាមទិន្នន័យក្នុងរបាយការណ៍ពាក់ព័ន្ធបានឱ្យដឹងថានៅឆ្នាំ២០២១ ផលិតភាពសកលនៃ Polysilicon ដែលជាសម្ភារៈគន្លឹះសម្រាប់ផលិត ថ្មពិលថាមពលព្រះអាទិត្យមានចំនួន៦សែន៦ម៉ឺន៧ពាន់តោន ក្នុងនោះ មាន៣សែន២ម៉ឺន៣ពាន់តោនគឺផលិតដោយភូមិភាគស្វយ័តស៊ីនជាំងដែលប្រហែល ត្រូវជា ៤៨ភាគរយនៃផលិតភាពសកល។
សហរដ្ឋអាមេរិកធ្លាប់ដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មប្រព័ន្ធ PV របស់ចិនបីលើកគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ ប៉ុន្តែវានៅតែមិនអាចកែប្រែឋានៈ ដឹកនាំរបស់ចិនក្នុងឧស្សាហកម្មថាមពលព្រះអាទិត្យសកលនោះទេ ដូចនេះសហរដ្ឋអាមេរិកប្រឌិតពាក្យកុហក ស្តីពី «ការបង្ខំឱ្យធ្វើពលកម្ម» ក្នុងន័យឃោសនា បំប៉ាងបញ្ហាភូមិភាគស៊ីនជាំងម្តងទៀត នៅតែមានចេតនាអាក្រក់ចង់សម្រេចឧបាយកលរបស់ខ្លួនដែលធ្វើឱ្យភូមិភាគស៊ីនជាំងមានភាពវឹកវរគាបសង្កត់ទៅលើ ឧស្សាហកម្មរបស់ចិនក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ។
ពេលថ្មីៗកន្លងទៅនេះ មូលនិធិសិក្សាស្រាវជ្រាវពីសន្តិភាពនិងអនាគតរបស់ស៊ុយអែតបានចេញរបាយការណ៍ពិសេសក្រោមចំណងជើងថា «ការសន្មតថា ភូមិភាគស្វយ័តស៊ីនជាំងមាន «ការប្រល័យពូជសាសន៍» គឺមានចេតនាអាក្រក់» ដោយបានលាតត្រដាងនូវការពិតជាក់ស្តែងដែលសហរដ្ឋអាមេរិក និងប្រទេស ប៉ែកខាងលិចប្រឌិតពាក្យសម្តីខុសទំនងពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំងស្តីពី «ការប្រល័យពូជសាសន៍»។ ហើយវេបសាយឯករាជ្យ Counterpunch របស់អាមេរិក ក៏បានចេញផ្សាយអត្ថបទក្រោមចំណងជើងថា «ការគិតពីកំហុសនៃបទប្រល័យពូជសាសន៍» ដែលជាឧក្រិដ្ឋកម្មធ្ងន់បំផុតដោយបង្ហាញថាសហរដ្ឋអាមេរិក ប្រឌិតពាក្យកុហកស្តីពី «ការប្រល័យពូជសាសន៍» នៅភូមិភាគស៊ីនជាំងគឺបង្កើតឡើងដោយមនោគមវិជ្ជា តែគ្មានភស្តុតាងគាំទ្រនោះទេ។
ប្រព័ន្ធសារព័ត៌មានជាច្រើនរបស់ប្រទេសដូចជាអូស្ត្រាលី ប្រេស៊ីល សិង្ហបុរី និងស៊ុយអែតជាដើមក៏បានចេញផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះដែរដោយ បានបញ្ជាក់ពីសមិទ្ធផលរបស់ស៊ីនជាំងដែលទទួលបានក្នុងការប្រឆាំងភេរវកម្ម និងលាតត្រដាងនូវឧបាយកលភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចដែល «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតាមរយៈបញ្ហាស៊ីនជាំង»។
កប្បាសរបស់ភូមិភាគស៊ីនជាំងគឺពណ៌ស ថាមពលរបស់ភូមិភាគស៊ីនជាំងគឺស្អាត អ្នកនយោបាយដែលមានចេតនាអាក្រក់របស់សហរដ្ឋអាមេរិកជ្រោងទង់ យុត្តិធម៌ដែលហៅថា «យកចិត្តទុកដាក់ដល់វាសនារបស់ជនជាតិវៃវូអឺស៊ីនជាំង» ប៉ុន្តែបាន ប្រព្រឹត្តអំពើអាក្រក់នៃភូមិសាស្ត្រនយោបាយការពិតជាក់ស្តែង បានលាតត្រដាងឱ្យបានជ្រះស្រឡះពីមុខមាត់លាក់ពុករបស់ពួកគេ៕