(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀតទៅក្រៅប្រទេសនៅចុងខែមិថុនានេះ ខណៈដែលការផ្គត់ផ្គង់ក្នុងស្រុកកំពុងចាប់ផ្តើមកើនឡើងលើសតម្រូវការ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Bloomberg នៅយប់ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
យោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា លោកប្រធានាធិបតី Biden នឹងប្រកាសនៅថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន)អំពីគម្រោង ដែលលោកនឹងបញ្ចេញវ៉ាក់សាំងចំនួន ២០លានដូស នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ឬ Johnson & Johnson ដោយបូករួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៦០លានដូស ដែលខ្លួនបានគ្រោងនឹងផ្តល់ទៅឱ្យប្រទេសដទៃទៀតនេះផងដែរ៕