(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) បានឲ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា បារាំងបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងឲ្យប្រជាជន២០លាននាក់ ដែលវាជាការសម្រេចបានគោលដៅ មុនពេលអាជីវកម្ម និងកន្លែងមួយចំនួន ត្រូវបើកដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។
តួលេខមនុស្ស២០លាននាក់ខាងលើ គឺស្មើនឹងប្រមាណជា៣០ភាគរយ នៃចំនួនប្រជាសរុប៦៧លាននាក់ របស់ប្រទេសបារាំង។ លោក Castex បានបន្ថែមថា គោលដៅបន្ទាប់ទៀតគឺ ៣០លាននាក់ ហើយលោកបានបង្ហាញភាពជឿជាក់ថា វាក៏នឹងសម្រេចបានជាមិនខានផងដែរ។ ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ អាជីវកម្មដែលមិនសូវចាំបាច់ នឹងអាចបើកដំណើរការឡើងវិញ នៅបារាំង ហើយសារមន្ទីរពេទ្យ រោងភាពយន្ត និងមជ្ឈមណ្ឌលកីឡា ក៏ដូចគ្នា។
គួរបញ្ជាក់ថា ចាប់តាំងតែពី COVID-19 បានផ្ទុះឡើង ប្រទេសបារាំងបានរកឃើញករណីឆ្លងសរុប ៥.៨៦ករណី ក្នុងនោះស្លាប់ ១០៧,៥៣៥ករណី ដោយរយៈពេលមួយថ្ងៃចុងក្រោយនេះ មានករណីឆ្លងថ្មីៗចំនួន១៥,៦៨៥នាក់ និងស្លាប់១១២នាក់៕