(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ មានអ្នកសារព័ត៌មានបានសួរថានាពេលថ្មីៗកន្លងទៅនេះ មូលនិធិសិក្សាស្រាវជ្រាវអំពីសន្តិភាពនិងអនាគតនៃប្រទេសស៊ុយអែតបានចេញផ្សាយរបាយការណ៍ពិសេស មួយដែលមានចំណងជើងថា «ការកំណត់ថាតំបន់ស៊ីនជាំងមានសកម្មភាពប្រល័យពូជសាសន៍ គឺជាចេតនាអាក្រក់» ក្នុងន័យលាតត្រដាងនូវកលល្បិចដ៏អាក្រក់ដែល អាមេរិក និងលោកខាងលិចបានប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង។
ចំណែកវេបសាយ Counterpunch ដែលជាវេបសាយព័ត៌មានឯករាជ្យរបស់អាមេរិកក៏បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «ការគិតពីកំហុសនៃបទ ប្រល័យពូជសាសន៍» ដែលជាឧក្រិដ្ឋកម្មធ្ងន់បំផុត ដោយបានលើកឡើងថាការដែលអាមេរិកចោទប្រកាន់និងប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង គឺភាពលំអៀងខាងមនោគមវិជ្ជា តែគ្មានភស្តុតាងនោះទេ។ ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច?
លោកស្រី Hua Chunying បានថ្លែងថារបាយការណ៍នៃមូលនិធិសិក្សាស្រាវជ្រាវអំពីសន្តិភាពនិងអនាគតនៃប្រទេសស៊ុយអែតបានលើកឡើងថាធនាគារគំនិតរបស់ អាមេរិកបានចេញរបាយការណ៍ស្តីពី «សកម្មភាពប្រល័យពូជសាសន៍» នៅតំបន់ស៊ីនជាំង ស្ថាប័នដែលចេញរបាយការណ៍និងអ្នកនិពន្ធមានទំនោរនយោបាយ យ៉ាងច្បាស់លាស់ ដូចនេះរបាយការណ៍មានបញ្ហាដ៏ធ្ងន់ធ្ងរ គែខុសជំនាញឯកទេសនិងគ្មានបទដ្ឋានត្រឹមត្រូវ ព្រមទាំងមានចេតនាមើលរំលងពីកត្តាសំខាន់ៗ ដូចជាការសន្និដានទៅលើពាក្យថា «ប្រល័យពូជសាសន៍» និងភេរវនិយមជាដើម។
ដូច្នេះការសន្និដានរបស់យើង គឺ«របាយការណ៍» របស់ធនាគារគំនិតនៃអាមេរិក មិនអាចជឿបានកម្រិតជំនាញឯកទេសនៃខ្លឹមសារមួយចំនួនអន់ជាងនិកេ្ខបបទរបស់អនុបណ្ឌិតទៅទៀត ហើយភស្តុតាងដែលចោទប្រកាន់ប្រទេសចិនថា ធ្វើសកម្មភាព «ប្រល័យពូជសាសន៍» គឺទន់ខ្សោយគួរឱ្យសំណើចណាស់៕